លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដាក់បទបញ្ជា ឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដាក់បទបញ្ជា ឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង

 


កំពង់ចាម÷នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ដោយមានការអញ្ជើញចូលរួមពី លោក/លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ ។


អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ស្នងការបានដាក់ចេញនូវការ បន្ដពង្រឹងវិធានការក្ដៅក្នុងការបង្រ្កាបមុខសញ្ញាក្មេងទំនើង "ងើបមួយវៃមួយ" និងបន្តតាមដានត្រួតពិនិត្យការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ ដើម្បីធានាបានចំពោះការរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូល ៕




































No comments:

Post a Comment

Pages