លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងលោក ប៉េត​ វ៉េងឃីម​ តំណាងលោក ប៊ិន ឡាដា បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការងារ​ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងលោក ប៉េត​ វ៉េងឃីម​ តំណាងលោក ប៊ិន ឡាដា បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការងារ​ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ

 


កំពង់ចាម÷នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ប៉េត​ វ៉េងឃីម​ អភិបាលរងស្រុក តំណាងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការងារ​ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ។

 ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី  បានដាក់ចេញនូវទិសដៅអនុវត្តបន្ដមួយចំនួនដូចជា:។១-ពង្រឹងវិធានការ បង្រ្កាបក្មេងទំនើងឱ្យខានតែបាន "ងើបមួយ វៃមួយ"។២-ពង្រឹងវិធានការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ដូចជា បទល្មើសព្រហ្មទណ្ឌ, ជួញដូរ, គ្រឿងញៀន និងបទល្មើសសេដ្ឋកិច្ច។៣-បន្ដវិធានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប។៤-កត្ដាសាមគ្គីភាពផ្ទៃក្នុង។៥-ពង្រឹងកម្លាំងអន្តរាគន៍ពិសេស និងវេនប្រចាំការ ២៤/២៤ម៉ោង។៦-ពង្រឹងការល្បាតចល័ត ក្នុងភូមិសាស្ត្រងាយរងគ្រោះ ។


សូមជម្រាបផងដែរថា កិច្ចប្រជុំនេះ ក៏មានអញ្ជើញចូលរួមពីលោក អភិបាលរងស្រុក លោកស្នងការរង លោកនាយ-នាយរងការិយាល័យជំនាញ កម្លាំងតំបន់សឹករងស្រុក បញ្ជាការកងរាជអាវុធហត្ថស្រុក លោក-លោកស្រី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងប្រជាការពារគ្រប់ឃុំ ក្នុងស្រុកស្រីសន្ធរ ។ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ កម្លាំងប្រជាការពារ ផងដែរ ៕



















No comments:

Post a Comment

Pages