លោកជឺ គឹមហៃ សូមមេត្តា ជួយពិនិត្យ មើលសកម្មភាព ការលុបនិងសាងសង់លំនៅដ្ឋាន នៅលើព្រែក យ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកជឺ គឹមហៃ សូមមេត្តា ជួយពិនិត្យ មើលសកម្មភាព ការលុបនិងសាងសង់លំនៅដ្ឋាន នៅលើព្រែក យ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល



(កណ្ដាល)៖ នៅតាមបណ្ដោយផ្លូវលេខ២១បេ ក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្ដាល មានព្រែកជាច្រើនកន្លែង ដែលបានបន្សល់ពីប្រវត្តិសាស្រ្តនិងកេរ្តិ៍ដូនតា ប៉ុន្តែបច្ចុប្បន្ននេះ នៅតាមបណ្ដាព្រែកទាំងនោះ ត្រូវបានគោករាក់ ក៏ព្រោះតែចរន្តនិងចលនាប្រជាពលរដ្ឋរស់នៅច្រើន អ្នកប្រកបរបររកសុីដឹកខ្សាច់ និងការបណ្ដែតបណ្ដោយរបស់អាជ្ញាធរមានសមត្ថកិច្ច។បើតាមទិដ្ឋភាពដែលគេបានឃើញផ្ទាល់ភ្នែក និងជាឧទាហរណ៍មួយនៅក្នុងចំណោមព្រែកជាច្រើននៅតាមបណ្ដោយផ្លូវលេខ ២១បេ ក្នុងភូមិសាស្ត្រស្រុកស្អាងនោះ ជាពិសេសនៅចំណុចស្ពានទី១១ ស្ពានព្រែកស្នាយ ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ព្រែកនេះកំពុងប្រឈមនឹងការគោករាក់ ព្រោះតែការបិទភ្នែកបណ្ដែតបណ្ដោយរបស់អាជ្ញាធរស្រុកអនុញ្ញាតឲ្យប្រជាពលរដ្ឋសង់លំនៅឋាននៅលើព្រែកនោះតែម្ដង ដោយគ្មានការហាមឃាត់។  កន្ទុយផ្ទះរបស់ប្រជាពលរដ្ឋគឺសង់នៅលើព្រែកជាប់ៗគ្នា ដូច្នេះកាកសំណល់ត្រូវបានទម្លាក់ចូលក្នុងព្រែកជាហេតុធ្វើឲ្យឆាប់គោករាក់។


 រីឯទីតាំងព្រែកផ្សេងទៀត ត្រូវបានគេធ្វើជាទីតាំងខ្សាច់ឬធ្វើជាការដ្ឋានខ្សាច់លក់យ៉ាងអនាធិបតេយ្យ។ ប្រការនេះបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងសម្រាប់អនាគតនៃដងព្រែកនៅក្នុងមូលដ្ឋានខាងលើ។សូមជម្រាបដងដែលថា ព្រែកជាច្រើនត្រូវបានកាយលុបដោយប្រជាពលរដ្ឋ និងភាពព្រងើយកន្តើយរបស់អាជ្ញាធរមានសមត្ថកិច្ច។ ព្រែកមួយចំនួនទៀតត្រូវបានគេលួចកាយលុបបន្តិចម្ដងៗដើម្បីបម្រើផលប្រយោជន៍ឯកជនដោយគ្រាន់តែមានការឃុបឃិតជាមួយអាជ្ញាធរដែនដី។ប្រជាពលរដ្ឋបាននិយាយថា ព្រែកជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រស្រុកស្អាងមួយផ្នែកធំ និងបន្តទៅដល់ស្រុកកោះធំសុទ្ធតែត្រូវប្រឈមនឹងការគោករាក់ឬលុបជាបន្តបន្ទាប់។ អាជ្ញាធរមូលដ្ឋានក្នុងស្រុកស្អាងហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះហានិភ័យអំពីបញ្ហានេះទេ។ជាងនេះទៅទៀតលោកអភិបាលស្រុកក៏ធ្វើមិនឃើញឬមិនយល់ មិនឲ្យតម្លៃអំពីបញ្ហាគោករាក់ នៃបណ្ដាព្រែកទាំងនេះដែរ។ ប្រជាពលរដ្ឋក៏ដូចជាក្រុមឈ្មួញអ្នកមានលុយមួយចំនួនបានយកទីតាំងព្រែកធ្វើជីវកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការឃុបឃិតចាក់ដីលុបព្រែកជាបន្តបន្ទាប់។


ទាក់ទិនករណីខាងលើ លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកណ្ដាលបានបំភ្លឺឲ្យ  ដឹងថា មន្ទីរមានគោលការណ៍ មានច្បាប់សម្រាប់អនុវត្តន៍ និងបានចេញសេចក្ដីជូនដំណឹងហើយ  ចំពោះពេលវេលាចុះទៅអនុវត្តន៍គឺលោកមិនកំណត់បានទេ ដោយសារមន្ទីរមិនទាន់ថវិកា។ លោកបន្តថាប៉ុន្តែអ្វីដែលសំខាន់គឺមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ហើយក៏មានការពាក់ព័ន្ធជាមួយអាជ្ញាធរដែរ បើឲ្យស្ថាប័នជំនាញលោកតែមួយក៏មិនជោគជ័យបានទេ។ជុំវិញករណីខាងលើនេះ លោក ឌឹម បូរ៉ា អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកណ្ដាល មិនអាចសូមការបកស្រាយបំភ្លឺលំអិតបាននោះទេ? ពីព្រោះពេលហៅទូរស័ព្ទចូល លោកបានលើក និងបានប្រាប់មកវិញថា «លោកកំពុងជាប់ប្រជុំ»៕ ពាក់ព័ន្ធករណីខាងលើនេះ មហាជនបានសំណូមពរដល់លោក ជឺ គឹមហៃ ចៅហ្វាយស្រុកស្អាង សូមមេត្តាជួយពិនិត្យ មើលសកម្មភាព ការលុបនិងសាងសង់លំនៅដ្ឋាន នៅលើព្រែក យ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រស្រុកស្អាងខេត្តកណ្តាល។




















No comments:

Post a Comment

Pages