មុខសញ្ញាចំនួន០២នាក់ ប្រើកាំភ្លើងកែច្នៃ បាញ់មកលើរថយន្តរបស់ពលរដ្ឋ បណ្តាលឱ្យបែកកញ្ចក់រថយន្ដ ហើយផ្លាតគ្រាប់ត្រូវសៀតផ្កាផ្នែកខាងឆ្វេង បណ្ដាលឱ្យរងរបួសស្រាល នៅឃុំស្ពឺ ស្រុកចំការលើ ត្រូវបានឃាត់ខ្លួន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មុខសញ្ញាចំនួន០២នាក់ ប្រើកាំភ្លើងកែច្នៃ បាញ់មកលើរថយន្តរបស់ពលរដ្ឋ បណ្តាលឱ្យបែកកញ្ចក់រថយន្ដ ហើយផ្លាតគ្រាប់ត្រូវសៀតផ្កាផ្នែកខាងឆ្វេង បណ្ដាលឱ្យរងរបួសស្រាល នៅឃុំស្ពឺ ស្រុកចំការលើ ត្រូវបានឃាត់ខ្លួន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី

 


កំពង់ចាម÷ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញបានបើកការស្រាវជ្រាវស៊ើបអង្កេត រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នៅស្រុកចំការលើបន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២:០០នាទី ថាមានសកម្មភាពជនមិនស្គាល់អត្ដសញ្ញាណ បានយកកាំភ្លើងកែច្នៃ បាញ់មកលើរថយន្តពលរដ្ឋបណ្តាលឱ្យបែកកញ្ចក់រថយន្ដ ហើយផ្លាតគ្រាប់ត្រូវសៀតផ្កាផ្នែកខាងឆ្វេង បណ្ដាលឱ្យរងរបួសស្រាល នៅចំណុផ្លូវបេតុងខាងត្បូងវត្តពព្រេង ស្ថិតក្នុងភូមិវាល ឃុំស្ពឺ ស្រុកចំការលើខេត្តកំពង់ចាម។ 


ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលេី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុិត ដារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាចំនួន០២នាក់ នៅវេលាម៉ោង១២:២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញបាននាំយកមកសាកសួរបំភ្លឺ ហើយជនសង្ស័យបានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព យកកាំភ្លើងកែច្នៃ (បាញ់គ្រាប់កង់)បាញ់ទៅលើរថយន្ដ នៅចំណុចខាងលើ ពិតប្រាកដមែន។ 


ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយេីងបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលេីបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចង់ក្រងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលដំបូងខេត្តកំពង់ចាម ៕






No comments:

Post a Comment

Pages