លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ សង្ស័យត្រូវថ្នាំក្រុមហ៊ុន R78 មាន់ជល់អនឡាញកំពុងវាយលុកស្ទើរ គ្រប់លំនៅឋានប្រជាពលរដ្ឋ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ សង្ស័យត្រូវថ្នាំក្រុមហ៊ុន R78 មាន់ជល់អនឡាញកំពុងវាយលុកស្ទើរ គ្រប់លំនៅឋានប្រជាពលរដ្ឋ

 


កំពង់ចាម÷បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះមាន់ជល់អនឡាញតាមកុំព្យូទ័រឡេបថប របស់ក្រុមហ៊ុន R78 កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្ដាលំនៅឋានរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រីឯអធិការនគរបាលស្រុកស្ទឹងត្រង់ លោកឯម វឌ្ឍនា ធ្វើមិនដឹងមិនឮ សង្ស័យលោកឯម វឌ្ឍនា ត្រូវថ្នាំក្រុមហ៊ុន R78ហើយទេដឹង។ សូមជម្រាបថា សកម្មភាពនៃល្បែងជល់ មាន់អនឡាញតាមលេបថបកុំព្យូទ័រនេះ បានធ្វើឡើងជា ចំហដោយមិនញញើតច្បាប់ទម្លាប់ស្រុកទេសអ្វីឡើយ ហើយអាជ្ញាធរមានសមត្ថកិច្ចស្រុកស្ទឹងត្រង់ ក៏ធ្វើហាក់ ដូចជាមិនដឹង មិនឮ ចំពោះបញ្ហានេះដែរ។ មានន័យថា អាជ្ញាធរ,សមត្ថកិច្ចស្រុកស្ទឹងត្រង់ ជាន់ឈ្លីបទបញ្ជាប្រមុខរាជរដ្ឋាភិបាលច្បាស់ក្រឡែត។


អ្នកភូមិបានប្រាប់ថា មាន់ជល់តាមកុំព្យូទ័រដោយប្រព័ន្ធអ៊ីនធឺណិតមានជាច្រើនកន្លែងដូចជានៅតាមផ្សារឬតាមទីប្រជុំជនតូចៗ,ហាងកាហ្វេឬលំនៅឋានប្រជាពលរដ្ឋផងដែរ។ ពលរដ្ឋនិយាយថា ល្បែងជល់មាន់អនឡាញ នៃក្រុមហ៊ុនR78 បាននិងកំពុងបង្កឲ្យមានបញ្ហាជាច្រើន ក្នុងសហគមន៍ ស្របពេលដែលអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍ ក៏ដូចជាអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ធ្វើដូចជាមិនដឹង មិនឮ។ ប្រភពប្រាប់ថា ទីតាំងល្បែងស៊ីសងជល់មាន់ខុស ច្បាប់តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់នេះ កំពុងបើកដំណើរការដោយអនុញ្ញាតឱ្យក្រុមញៀនល្បែងលេង យ៉ាងគគ្រឹក គគ្រេងដោយមិនខ្លាចច្បាប់ទម្លាប់អ្វីឡើយ។ ក្រុមហ៊ុន R78 ត្រូវគេសង្ស័យថា ទំនងជាបានចែកលាបសក្ការៈ ឲ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកស្ទឹងត្រង់ នោះហើយ ទើបដំណើរការបានជាចំហរយ៉ាងនេះ។


អ្នកភូមិនិយាយថា ទីតាំងល្បែងជល់មាន់អនឡាញតាមលេបថបជាច្រើនកន្លែងក្នុងស្រុកស្ទឹងត្រង់ ទំនងជាមានខ្នងបង្អែករឹងមាំទើបដំណើរការបានជាចំហដោយមិនញញើតច្បាប់ទម្លាប់។ ពលរដ្ឋនិយាយថា ទីតាំងល្បែងជល់មាន់តាមអ៊ីនធឺណិត នេះប្រជាពលរដ្ឋក្មេង- ចាស់, ប្រុស-ស្រី អាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែមិនដឹងថា តើមន្ត្រីអាជ្ញាធរមូលដ្ឋានទាំងឡាយ ស្រុកស្ទឹងត្រង់ មើលដោយភ្នែកទទេ ឃើញដែរឬយ៉ាងណានោះទេ?។ អ្នកភូមិចំអកថា នៅតាមហាងកាហ្វេ ក៏ដូចជាក្រោមផ្ទះប្រជាពលរដ្ឋ ភាគច្រើនមានកុំព្យូទ័រឡេបថប ភ្ជាប់ជា មួយល្បែងជល់មាន់តាមអនឡាញរបស់ក្រុមហ៊ុនR78 នោះដំណើរការជាចំហនិងគគ្រឹកគគ្រេង។


សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា ទីតាំងល្បែង ស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញរបស់ក្រុម ហ៊ុន R78 ជាច្រើនកន្លែងក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឬក៏រាប់ម៉ឺនរៀលឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែសោះ ។ អ្នកភូមិខ្សិបថា គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងមន្ត្រីនគរបាលអធិការដ្ឋានស្រុកស្ទឹងត្រង់ ចុះទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ អស់លោកមន្ត្រីនគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យ ទីកន្លែងល្បែងស៊ីសងមាន់ជល់អនឡាញនេះ ដំណើរការដោយសុវត្ថិភាពតែប៉ុណ្ណោះ។


ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានស្រុក ស្ទឹងត្រង់ ហើយមើលទៅ ទើបម្ចាស់ទីតាំងជល់មាន់អនឡាញនេះ អាចបើកដំណើរការចាក់ភ្នាល់មាន់ជល់របស់ក្រុមហ៊ុន R78បានយ៉ាងរលូនបែបនេះ ។ ប្រជាពលរដ្ឋរស់នៅក្នុងទីរួមស្រុកស្ទឹងត្រង់បានលើកឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់នេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម,ការបែកបាក់គ្រួសារនៅក្នងមូលដ្ឋាន។ បុរសជាមេគ្រួសារមួយចំនួនចំណាយ ពេលវេលានិងលុយកាក់នៅទីកន្លែងជល់មាន់អនឡាញខាងលើនេះ៕

No comments:

Post a Comment

Pages