ខ្នងធំសម្បើមណាស់ហើយមើលទៅ ទើបហ៊ានសាងសង់ខ្សុះ ចាក់បេតុង និងធ្វើរបងរឹងមាំលើមាត់ទន្លេបានយ៉ាងស្រួល ខណៈដែលអាជ្ញាធរស្រុកល្វាឯមរក្សាភាពស្ងៀមស្ងាត់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ខ្នងធំសម្បើមណាស់ហើយមើលទៅ ទើបហ៊ានសាងសង់ខ្សុះ ចាក់បេតុង និងធ្វើរបងរឹងមាំលើមាត់ទន្លេបានយ៉ាងស្រួល ខណៈដែលអាជ្ញាធរស្រុកល្វាឯមរក្សាភាពស្ងៀមស្ងាត់

 


(កណ្ដាល)៖ ខ្នងធំសម្បើមណាស់ហើយមើលទៅ ទើបហ៊ានសាងសង់សំណង់ខ្សុះ ចាក់បេតុង របងថ្មរឹងមាំសង់នៅមាត់ទន្លេយ៉ាងស្រស់សង្ហានៅជាប់កំពុងចម្លងក្តារបន្ទះ-ថ្មគរ (ផ្លូវត្រី) នៃទឹកដីស្រុកល្វាឯម ខណះដែលអាជ្ញាធរស្រុកល្វាឯម ខេត្តកណ្តាលរក្សាភាពស្ងៀមស្ងាត់ មិនដឹងថា តើការសាងសង់សំណង់ខ្យុះ និងរបងរឹងមាំនេះ ស្របច្បាប់ ឬមិនស្របច្បាប់នោះទេ?។ យ៉ាងណាក៏ដោយមជ្ឈដ្ឋានទូទៅយល់ថា សំណង់នោះយ៉ាងណា ក៏មិនមានច្បាប់ទម្លាប់អ្វីដែរ? រីឯអាជ្ញាធរស្រុកល្វាឯមក៏ចាត់ទុកថា ជារឿងធម្មតា បើទោះបីវាជាគំរូអាក្រក់ សម្រាប់អ្នកដទៃទៀតយកទៅធ្វើតាមក៏ដោយ។ប្រភពព័ត៌មានបានរាយការណ៍ថា ម្ចាស់ដីដែលមានលំនៅឋាន នៅរាជធានីភ្នំពេញដែលតែងតែទៅលេងនៅរដូវបុណ្យទានម្ដងម្កាល ហើយគេធ្វើខ្សុះសម្រាប់កម្សាន្តលំហែពេលមកសម្រាកកាយ។ វាជាទិដ្ឋភាពដែលទាក់ ទាញបានការចាប់អារម្មណ៍ ពីអ្នកធ្វើដំណើរឆ្លងកំពុងចម្លងខាងលើនេះ ពីព្រោះវាជាបានបង្ហាញអំពីភាពស្ដុកស្ដម្ភ និងសំណង់រំលោភបំពានច្បាប់ទាំងស្រុង។ 


បើតាមអ្នកភូមិប្រាប់ថា សំណង់ខាងលើនោះ បានស្ថាបនាជាយូរណាស់មកហើយ រួមមានការចាក់បេតុងជម្រាលតាមមាត់ទន្លេមេគង្គ និងការធ្វើខ្សុះសម្រាប់អង្គុយលំហែនោះជាដើម។ វាបានបង្ហាញនូវភាពអស្ចារ្យលើដងទន្លេ។មជ្ឃដ្ឋានប្រជាពលរដ្ឋនិយាយថា បើទោះបី ជាវាមិនប្រឈមនឹងហានិភ័យធ្ងន់ធ្ងរយ៉ាងណាក៏ដោយក៏បង្ហាញឲ្យឃើញថា ច្បាប់មិនត្រូវបានគោរពនោះទេ។ ការសាងសង់សំណង់រឹងមាំនៅមាត់ទន្លេយ៉ាងដូច្នេះគឺជាការបំពានច្បាប់ទាំងស្រុង ដែលប្រការនេះ អាជ្ញាធរដែនដីក៏ដូចជាសមត្ថកិច្ចជំនាញ មានសិទ្ធិវាយកម្ទេចសំណង់នោះចោល។ អ្នកភូមិខ្សឹបខ្សៀវថា គេមិនដែលឃើញអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកល្វាឯមចុះទៅសួរនាំម្ចាស់សំណង់ដែលបំពានទន្លេនោះទេ។ យ៉ាងដូច្នេះ ធ្វើឲ្យគេយល់ថា នៅទីកន្លែងផ្សេងទៀត បញ្ហាសំណង់អាណាធិបតេយ្យ ការរំលោភបំពានទីសាធារណៈ ទន្លេជាដើមនោះក៏នឹងកើតមានឡើងដែរ។


អ្នកភូមិនិយាយថា រយៈពេលនៃការចូលកាន់អំណាចនេះ លោកលីវ វណ្ណថេង អភិបាលស្រុកល្វាឯមមិនទាន់មានឃើញ បញ្ចេញស្នាដៃអ្វីជាដុំកំភួននោះនៅឡើយទេ។ ជាងនេះទៅទៀតបញ្ហាសំណង់មិនរៀបរយ បែបអនាធិបតេយ្យក៏កំពុងកើតឡើងយ៉ាងព្រោងព្រាតនៅក្នុងមូលដ្ឋានស្រុកល្វាឯមទាំងមូល។ គេមិនដឹងថា តើលោកអភិបាលស្រុកបានដឹងអំពីបញ្ហាប្រឈមទាំងនោះដែរឬយ៉ាងណានោះទេ។ បញ្ហាប្រឈម ដែលកំពុងតែកើតឡើងគួរតែត្រូវបានដោះស្រាយតាំងពីដើមទី ដើម្បីកុំឲ្យវាអូសបន្លាយយូរ និងនាំឲ្យលំបាកដោះស្រាយនៅពេលថ្ងៃក្រោយ។ ប្រជាពលរដ្ឋនៅក្នុងស្រុកល្វាឯមបានសំដែងការសាទរកោតសរសើរអតីតអភិបាលស្រុកលោក កន សុខកាយ ដែលបានធ្វើឲ្យស្រុកល្វាឯមមានការអភិវឌ្ឍយ៉ាងខ្លាំង។ជាងនេះទៅទៀតបញ្ហាសំណង់ មិនរៀបរយគ្មានសណ្ដាប់ធ្នាប់ក៏ត្រូវបានកាត់បន្ថយជាអតិបរមា។ រីឯបញ្ហាផ្លូវក្នុងសហគមន៍ក៏ត្រូវបានធ្វើជាច្រើនខ្សែគួរឲ្យកត់សម្គាល់។ សម្រាប់លោក លីវ វណ្ណថេង រយៈពេលបីបួនខែមកនេះ មិនទាន់មានអ្វីប្លែកគួរឲ្យចាប់អារម្មណ៍និងកត់សម្គាល់នៅឡើយទេ។


បើយោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖។*ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)។(ទន្លេ) ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេុ*ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង។(ព្រែក) ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក។(អូរ) ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ។(ប្រឡាយមេ) ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។(ប្រឡាយរង) ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។(ប្រឡាយស្រោចស្រព) ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។


(អាងទឹក) ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក។(បឹងបួ) ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក។(ទំនប់អាងទឹក) ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី៤ ម៉ែត្រ ទៅ៨ម៉ែត្រ។ពាក់ព័ន្ធជុំវិញករណីខាងលើនេះ អង្គភាពគេហទំព័រ សាន់ដេ  រង់ចាំការបកស្រាយបំភ្លឺពីសាមុីខ្លួន ដែលបានសាងសង់ខ្សុះ ចាក់បេតុង និងធ្វើរបងរឹងមាំលើមាត់ទន្លេ ពិសេសអាជ្ញាធរស្រុកល្វាឯម ២៤ម៉ោងលើ២៤ម៉ោង តាមរយះលេខទស័ព្ទ០៦៩៨៤២២២២០/៩៣៨៤៣៣៣៣។




No comments:

Post a Comment

Pages