បាត់ដំបង÷ប្រជាពលរដ្ឋភូមិចំការសំរោង សង្កាត់ចំការសំរោងទី១ ក្រុង-ខេត្ងបាត់ដំបង មិនពេញចិត្តទាល់តែសោះចំពោះ អាជ្ញាធរក្រុងបាត់ដំបង ជាពិសេសសមត្ថកិច្ចដែលពេលនេះកាន់តែបង្កើនឲ្យមានល្បែងស៊ីសងច្រើនកន្លែងដែលក្នុងនោះគ្រាន់តែនៅភូមិរបស់គាត់។មានវង់ល្បែងអាប៉ោង១កន្លែងទៅហើយ ដែលកំពុងប្រជែងគ្នាទាក់ ទាញអ្នកលេង។ អ្នកភូមិចាត់ទុកជារឿងធម្មតា បានត្រឹមតែខ្សឹបខ្សៀវពីក្នុងចំណោម អ្នកលេងល្បែងអាប៉ោង ម៉ែត្រងោលបានឲ្យដឹងថា ដំណើរការល្បែងស៊ីសងនៅសង្កាត់ចំការសំរោងទី១ ដំណើរការបានដោយសារមិនមានសមត្ថកិច្ចបង្ក្រាប។សូមជម្រាបថាទីតាំងល្បែងអាប៉ោងម៉ែអាត្រងោល នៅចំកណ្ដាលក្រុងបាត់ដំបង បានដំណើរការជាចំហ ដែលអ្នក លេងល្បែងស៊ីសងមានទំនុកចិត្តថាមិនត្រូវប្រឈមនឹងការបង្ក្រាបនោះឡើយ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់លោកសុខលូ អភិបាលខេត្តបាត់ដំបង កក៏ដូចជាលោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង គួរពិនិត្យ ទីតាំងវង់ល្បែង ស៊ីសងរបស់ម៉ែ.ត្រងោលនិងលោកតាត្នោតជ្រុំ ដែលកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងនៅកណ្ដាលក្រុងបាត់ដំបងបើកដំណើរការជារៀងរាល់ថ្ងៃនេះទេ? គេថា ទីតាំងល្បែង ស៊ីសងខាងលើនេះ ដំណើរការជាយូរណាស់មកហើយមិនមានការបង្ក្រាបនោះទេ?.។ប្រភពរាយការណ៍ថា ទីតាំងវង់ល្បែងអាប៉ោងនិងល្បែង ស៊ីសងស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង១ក្រុង-ខេត្តបាត់ដំបង កៀងគរក្រុមញៀនល្បែងឲ្យចូល លេងជាចំហ ធ្វើឲ្យប្រជាពលរដ្ឋ រិះគន់អាជ្ញាធរសង្កាត់- ក្រុងនិងអាជ្ញាធរខេត្ត បាត់ដំបងយ៉ាងខ្លាំង។
សេចក្តីរាយការណ៍ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះម៉ែត្រងោលដែលបានបើកដំណើរការល្បែងច្រើនប្រភេទនាកន្លងមក សព្វថ្ងៃវង់អាប៉ោងចាក់ភ្នាល់លុយច្រើនៗរហូតរាប់ពាន់ដុល្លារ។ រីឯអធិការនគរបាលក្រុងបាត់ដំបងលោកពេជ្រ សារ៉ែន ធ្វើ មិនដឹង មិនឮ ដែលប្រជាពលរដ្ឋសង្ស័យថា លោកអធិការទទួលបានផលប្រយោជន៍ពីម៉ែត្រងោលផងក៌មិនដឹង។រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់ចំការសំរោង ១-ក្រុងបាត់ដំបងនៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប បើទោះបីជាមានការរិះគន់ជាច្រើនយ៉ាងណាក៏ដោយ។ ភាពស្ងៀមស្ងាត់អាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបងធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ទំនងត្រូវបានលាបសក្ការៈអស់ហើយដោយ កំពុងតែផ្គើននឹងបទ បញ្ជាដ៏ម៉ឹងម៉ាត់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។
នេះក៏ដោយសារតែការឃុបឃិតគ្នារវាងថៅកែវង់ល្បែងម៉ែ ត្រងោល លោកអធិការក្រុងបាត់ដំបងនោះដែរ។ ប្រជាពលរដ្ឋនិយាយថា លោកអធិការក្រុងបាត់ដំបងមិនដែលខ្វល់នឹងបទ បញ្ជានាយករដ្ឋមន្ត្រីឬចៅហ្វាយខេត្តអ្វីទេ គឺគិតតែពីបញ្ហាលុយកាក់ប៉ុណ្ណោះ។ប្រភពដដែលឱ្យដឹងថា វង់អាប៉ោងខុសច្បាប់ម៉ែត្រងោល ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ គ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានចុះអនុវត្តទប់ស្កាត់និងបង្រ្កាបឡើយ។នៅទីនេះគេអាចដំណើរការលេងល្បែងស៊ីងសងច្រើនប្រភេទ ជាពិសេសគឺអាប៉ោងដែលក្នុង១សប្តាហ៍ ពួកគេលេង៧ ថ្ងៃ ហើយក្នុង១ថ្ងៃលេង២៤ម៉ោងតែម្ដង។ ហេតុដូច្នេះហើយ ប្រជាពលរដ្ឋសំណូមពរដ៏ទទូចដល់ លោកដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ជាពិសេសលោក សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសង ខាងលើនេះផង។
No comments:
Post a Comment