អាជ្ញាធរ ស្រុកខ្សាច់កណ្តាល ចេញលិខិតអនុញ្ញាតិ ជីកកកាយ អាចម៌ដី ចល័ត ឲ្យបុគ្គលឈ្មោះ ស្រៀង ផេង ត្រូវបានរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អាជ្ញាធរ ស្រុកខ្សាច់កណ្តាល ចេញលិខិតអនុញ្ញាតិ ជីកកកាយ អាចម៌ដី ចល័ត ឲ្យបុគ្គលឈ្មោះ ស្រៀង ផេង ត្រូវបានរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

 


កណ្តាល÷ប្រជាពលរដ្ឋ នៅក្នុងភូមិស្វាយដំណាក់ ឃុំស្វាយរមៀត  ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានរិះគន់ អាជ្ញាធរ ស្រុកខ្សាច់កណ្តាល ដែលបានចេញលិខិតអនុញ្ញាតិឲ្យបុគ្គលឈ្មោះ ស្រៀង ផេង ដើម្បីជីកកកាយអាចម៌ដីចល័ត យកទៅលក់ បណ្តាលឲ្យប្រជាពលរដ្ឋ ប្រឈមនិងបញ្ហាគ្រោះថ្នាក់ដោយសារតែរថយន្តដឹកអាចម៍ដី របស់ថៅកែរណ្តៅដីឈ្មោះផេង បានបើកបរក្នុងល្បឿនលឿន  រីឯអាជ្ញាធរមាន សមត្ថកិច្ចធ្វើដូចជាមិនដឹង មិនឮ? ជាងនេះទៅទៀតប្រភពខ្សឹបខ្សៀវ ពីប្រជាពលរដ្ឋ នៅតំបន់នោះប្រាប់ថារណ្ដៅដីដែលកំពុងជីក កកាយខាងលើនេះ មានច្បាប់ទម្លាប់ត្រឹម ពីអាជ្ញាធរស្រុកខ្សាច់កណ្តាល។ 


ប្រភពរាយការណ៍ថា ឈ្មួញឈ្មោះ ស្រៀង ផេង បានធ្វើសកម្មភាពជីកកកាយអាចម៍ដីចល័ត ដើម្បីយកអាចម៍ដី ទៅលក់ ដើម្បីធ្វើមានបាន ប៉ុន្តែបញ្ហាមួយទៀតការបើកបរដឹកជញ្ជូននៃបណ្ដារថយន្តដឹកអាចម៌ដី លឿនៗ នៅលើផ្លូវក្នុងភូមិ អាចបង្កឲ្យគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរថ្មើរជើង អ្នកជិះម៉ូតូ។អ្នកភូមិប្រាប់ថា បើទោះបីជាប្រជាពលរដ្ឋប្រតិកម្មរឿងរថយន្តដឹកដីនេះ យ៉ាងណាក៏ដោយ ក៏អាជ្ញាធរមូលដ្ឋានឃុំ-ស្រុកមិនចាត់វិធានការឡើយ។ផលប្រយោជន៍ផ្ទាល់ខ្លួន  របស់បុគ្គលឈ្មោះស្រៀង ផេង បានបង្កឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋរស់ នៅក្នុងសហគមន៍នៃឃុំស្វាយ រមៀត ។ អាចម៍ដីត្រូវបានឈ្មោះស្រៀង ផេង ដឹកយកទៅលក់ឲ្យប្រជាពលរដ្ឋសម្រាប់ចាក់ដីភូមិនិងមួយចំនួនលក់ឲ្យឈ្មួញនៅតាមឡឥដ្ឋ។ គេសង្ស័យថាគ្រាន់តែជាការត្រូវរូវគ្នារវាងអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក ចែកប្រយោជន៍គ្នាពីអាចម៍ដីនេះ។ ហេតុដូច្នេះហើយបានជាមិនដែលឃើញអាជ្ញាធរចាត់វិធានការចំពោះខ្សែរថយន្តដឹកដីរបស់ឈ្មួញឈ្មោះហ័ងនេះម្ដងណាឡើយ។


ក្រុមអ្នកកាសែតដែលបានឃើញផ្ទាល់ភ្នែក អំពីសកម្ម ភាពនៃការជីកកកាយ យកអាចម៍ដី ទៅលក់យកលុយស្រួលៗ របស់ថៅកែរណ្តៅដីឈ្មោះ ស្រៀង ផេង នោះ ហាក់ដូចជាមិនគិតគូរអំពីសុវត្ថភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះឡើយ។ថា ឈ្មួញទៅចុះមិនគិតគូរអំពីសុវត្ថភាព របស់ប្រជាពលរដ្ឋ,រីឯអាជ្ញាធរដែនដីឃុំស្វាយ រមៀត ក៏ដូចជាស្រុកខ្សាច់កណ្ដាល ក៏ធ្វើមិនដឹងមិនឮអំពីបញ្ហានេះដែរ។ ភាពមិនដឹងមិនឮនេះហើយ ធ្វើឲ្យប្រជាពលរដ្ឋ អាក់អន់ស្រពន់ចិត្ត ចំពោះអាជ្ញាធរជាខ្លាំង៕ជុំវិញករណីខាងលើនេះ ទាំងបុគ្គលឈ្មោះ ផេង ពិសេសលោកចេង ឌីណា បានបញ្ជាក់ថា ចំពោះអាជីវកម្មជីកកាយ អាចម៌ដីចល័ត ខាងលើនេះ មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ចេញដោយអាជ្ញាធរស្រុកខ្សាច់កណ្តាល។

No comments:

Post a Comment

Pages