ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធដាក់ប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តរស្មីសង្កែ ស្រុកព្រៃឈរ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធដាក់ប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តរស្មីសង្កែ ស្រុកព្រៃឈរ



(កំពង់ចាម)៖  ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមទ្ធិផលនានា ក្នុងវត្តរស្មីសង្កែ ស្ថិតនៅក្នុងឃុំព្រៃឈរ ស្រុកព្រៃឈរ ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្តកំពង់ចាម។ស្ថិតក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ប្រាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា សមិទ្ធផលក្នុងវត្តរស្មីសង្កែដែលបានសម្ពោធនាពេលនេះ មានដូចជាដំបូលព្រះវិហារ កុដមួយខ្នង និងស្រះទឹក ដែលចំណាយថវិការសរុបប្រមាណជាជិត ១០ ម៉ឺនដុល្លារអាមេរិក ។ឯកឧត្តម អភិបាលខេត្ត ក៏បានយកឱកាសនោះអបអរសាទរដែលវត្តរស្មីសង្កែទទួលបាននូវសមិទ្ធផលថ្មីៗ និងថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ដែលបានចូលរួមជាកុសល ចូលជាបច្ច័យក្នុងការសាងសង់បង្ហើយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះ នៅក្នុងស្រុកព្រៃឈររបស់យើង ។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា កត្តាដែលនាំឲ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រមកដល់ពេលនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព នាំឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើប្រកបមុខរបរទទួលទាន មានជីវភាពធូរធារ ហើយអាចមានលទ្ធភាពក្នុងការចូលរួមជាបច្ច័យ ដើម្បីកសាងអភិវឌ្ឍន៍ឲ្យកើតមានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ៕
































No comments:

Post a Comment

Pages