ភ្នំពេញ៖ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងលោក ម៉ម ណាំ តំណាងក្រុមប្រឹក្សាស្រុកបានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកំពង់ចាម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាបងប្រុសបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧ នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា និងគណៈប្រតិភូរដ្ឋបាលខេត្តទាំងអស់ បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់ នៃសព និងសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និងសូមវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ អញ្ជើញទៅ កាន់សុគតិភពកុំបីខាន៕
No comments:
Post a Comment