កំពង់ចាម÷នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ លោក ឈឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកស្រីសន្ធរ បានចូលរួមពិធីបើកមហាសន្និបាតអាណត្តិទី៤ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។សូមជម្រាបថា នៅក្នុងពិធីនេះផងដែរ រៀបចំដោយសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាមនិង មានការឧបត្ថម គាំទ្រ ដោយរដ្ឋបាលខេត្តកំពង់ចាម និងសម្ព័ន្ធភាពជាតិក្រុមគ្រួសារថ្នាក់មូលដ្ឋាន សរុបអ្នកចូលរួមចំនួន៣៦៥ នាក់។
គួរបញ្ជាក់ថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម បានចុះបញ្ជីជាផ្លូវការនៅក្រសួង មហាផ្ទៃ ស្របទៅតាមជំពូកទី៣ មាត្រា៤២ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពី សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបង្កើតសមាគម។សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម មានសមាជិកក្រុមប្រឹក្សាដូចខាងក្រោម៖។
+ក្រុង១ និង និងស្រុក ៩៖ មានសមាជិកក្រុម មានសមាជិកក្រុមប្រឹក្សាក្រុង ស្រុកសរុប ២០៤រូប។សង្កាត់៤ និងឃុំ១០៥ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ៨១៧រូប។សរុបទូទាំងខេត្ត មាន ១០ក្រុង ស្រុក ១០៩ឃុំ សង្កាត់ ៩៤៧ភូមិ។
No comments:
Post a Comment