កាស៊ីណូ សុខ គីម ម៉េង នៅច្រកព្រំដែនតន់ហន់ បើកឱ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ឆ្លងដែនចេញ-ចូលមកលេងតាមអំពើចិត្ត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

កាស៊ីណូ សុខ គីម ម៉េង នៅច្រកព្រំដែនតន់ហន់ បើកឱ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ឆ្លងដែនចេញ-ចូលមកលេងតាមអំពើចិត្ត

 



កំពត ៖ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាចបាន​ឲ្យដឹងថាកាស៊ីណូ សុខ គីមម៉េង កំពុងបើ​កដំណើរការឲ្យក្រុមញៀនល្បែងពលរដ្ឋ​ខ្មែរ និងជនជាតិវៀតណាមខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញ, ចូលមកលេងល្បែងសុីសងជល់មាន់ បៀ​រ អាប៉ោង និងល្បែង​ជាច្រើនប្រភេទទៀត ដោយសេរីយ៉ាង​គគ្រឹក គគ្រេងនៅ​កាស៊ីណូច្រកព្រំដែនទ្វេភាគី តន់​ហន់ តាម​អំពើ​ចិត្ត​។​


​ប្រជាពលរដ្ឋដែលឃើញទិដ្ឋភាពបែបនេះ,រិះគន់​ទៅលេី អាជ្ញាធរ​និង​សមត្ថកិច្ចមូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់ មិនទាន់ឃើញចាត់កម្លាំងចុះទប់ស្កាត់និងបង្ក្រាប​នៅ ឡើយទេ!បើទោះបីសារព័ត៌មានក្នុងស្រុក​ជា​ច្រើន​អង្គភាពបានផ្សព្វផ្សាយព្រោងព្រាតនូវភាពមិនប្រក្រតីនៃកាសុីណូ សុខ គឹមម៉េង ដែលបើកឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ចេញចូលមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក៍រក្សាភាពស្ងៀមស្ងាត់ ដែលប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ខ្លាចបាត់បង់ផលប្រយោជន៍ទេដឹង? ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពត មិន​ចាត់​វិធានការ​បង្ក្រាប​។​


​ប្រភពពីអ្នកញៀនល្បែងដែលធ្លាប់ចេញ-ចូលលេង​ល្បែងស៊ីសង​ខុសច្បាប់ដែលជ្រក​ក្នុង​កាស៊ីណូ លោក សុខ ចាយ ហៅ សុខ គីមម៉េង នៅ​ច្រក​ព្រំដែន​ទ្វេភាគី តន់​ហន់ កម្ពុជា​-​វៀតណាម ស្ថិតនៅក្នុងភូមិ ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច នៅតែ​បន្តបើក​ដំណើរ ការ​ឱ្យក្រុមញៀនល្បែងប្រជា​ពលរដ្ឋ​ខ្មែរនិងជនជាតិវៀតណាម ចេញចូល​លេងល្បែងសុីសងយ៉ាងអនាធិបតេយ្យ ផ្ទុយ​ពី.​ស ជ​. ណ.ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញ ដែល​មិន​អនុញ្ញាតឲ្យពលរដ្ឋខ្មែរ​ចូល​ទៅលេង​ល្បែងនៅក្នុង កាសុីណូ នោះឡើយ ។​


​មហាជនរិះគន់ដាក់​ការសង្ស័យថា សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ប្រាកដជា​មាន​ការ ឃុបឃិតជា​ប្រព័ន្ធ ទើប​ កាស៊ីណូ លោក សុខ ចាយហៅសុខ គឹមម៉េង នៅ​ច្រក​ព្រំដែន​ទ្វេភាគី តន់​ហន់ នៅតែបន្តបើក​ដំណើការឲ្យ​ពលរដ្ឋ​ខ្មែរញៀនល្បែងនិងជនជាតិវៀតណាម ចេញចូល​លេងល្បែងសុីសង យ៉ាង​សុខ​ស្រួល​បំផុត ដោយ​គ្មានការទប់ស្កាត់និងបង្រ្កាប ពី​សំណាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច មូលដ្ឋានឡេីយ។​មជ្ឈដ្ឋានមហាជន បាន​លើកឡើង​ថា ប្រសិនមិន​មាន​ការ ឃុបឃិត​គ្នាជា​ប្រព័ន្ធនោះទេ ម្ចាស់កាស៊ីណូ សុខ គីមម៉េង មិនដែលហ៊ាន​ផ្គើន​ច្បាប់​ព្រះរាជាណាចក្រ ស្តីពី ការគ្រប់គ្រង​ល្បែង​ពពាណិជ្ជកម្មនិងផ្គើនបទបញ្ជាប្រមុខ​ថ្នាក់ដឹកនាំ នោះដែរ។​


​ពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ស្នើសុំដល់នាយឧត្តមសេនីយ៍ ស ថេត  អគ្គស្នងការនគ​របាល​ជាតិ,លោក ម៉ៅ ធនិន អភិបាលខេត្តនិង ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត ចាត់វិធានការ​ក្តៅ​ចំពោះ​ម្ចាស់​ កាស៊ីណូ សុខ​ គីមម៉េង ដែលបើកឲ្យ​ពលរដ្ឋ​ខ្មែរ និងជនជាតិវៀតណាម ខ្លះអត់ប៉ាស្ព័រចេញ ចូល​លេងល្បែងសុីសងជាច្រើនប្រភេទដែលផ្ទុយពីច្បាប់អនុញ្ញាតនោះផង៕






No comments:

Post a Comment

Pages