លោកហួរ ម៉េងហួន ពិសេស លោក កៀង ល័ក្ស ទំនងចាញ់បារមី ថៅកែល្បែងស៊ីសងអនឡាញ ស្ថិតនៅបណ្ដោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកហួរ ម៉េងហួន ពិសេស លោក កៀង ល័ក្ស ទំនងចាញ់បារមី ថៅកែល្បែងស៊ីសងអនឡាញ ស្ថិតនៅបណ្ដោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក

 

 


ភ្នំពេញ៖ទីតាំងល្បែង ស៊ីសងអនឡាញ មួយកន្លែង តាមបណ្ដោយផ្លូវ ៤៧៤ នៅទល់ មុខស្ថានីយ៍ប្រេង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងរលូន ទាំងលោកហួរ ម៉េងហួន អធិការខណ្ឌចំការមន ពិសេសលោក កៀង ល័ក្ស ចៅហ្វាយខណ្ឌចំការមន ទំនងចាញ់បារមី ថៅកែល្បែងស៊ីសង អនឡាញ ដែលមានទីតាំងខាងលើ ហើយមើលទៅ ទើបបានជានាំគ្នា រក្សាភាព ស្ងៀមស្ងាត់ មិនចាត់វិធានការណ៍ តាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសមិនអនុវត្តនូវគោលនយោបាយភូមិ.សង្កាត់មានសុវត្ថភាព។


សូមជម្រាបថា ទីតាំងល្បែងអនឡាញខាងលើនេះ  ត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីប៉ុន្មានខែមុន ប៉ុន្តែទំនងលោកអធិការខណ្ឌចំការមន ពិសេសលោកចៅហ្វាយខណ្ឌចំការមន ចាញ់បារមី ថៅកែល្បែងស៊ីសងអនឡាញ ខាងលើហើយមើលទៅ ទើបបានជាទីតាំងល្បែងស៊ីសងអនឡាញខាងលើ ចាប់ផ្តើមដំណើរការឡើងវិញហើយ ដោយមិនមានការរំខានពីសំណាក់ លោកអធិការនិងលោកចៅហ្វាយខណ្ឌចំការមន។ 


គួររំលឹកថា កាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី ២១ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,វរៈសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤សង្កាត់ បឹងត្របែកខណ្ឌចំការមន ។ ក្នុងប្រតិបត្តិការបង្រ្កាបនោះដែរ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស-ស្រី៣៣ នាក់និងដក ហូតវត្ថុតាងពាក់ព័ន្ធនឹងការបើកល្បែង ស៊ីសងមួយចំនួនព្រមទាំងម៉ូតូ៣៣គ្រឿងផងដែរ។


ពាក់ព័ន្ធនិងករណីល្បែងស៊ីសងអនឡាញ ខាងលើនេះ មហាជន បានសំណូមពរដល់ លោកជួន ណារិន ស្នងការរាជធានីភ្នំពេញ ពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាដាក់បទបញ្ជា ដល់អាជ្ញាធរនិងសមត្ថកិច្ច នៅក្រោមឱវាទ ដើម្បីមានវិធានការណ៍ផ្លូវច្បាប់ ចំពោះថៅកែល្បែងស៊ីសងអនឡាញ ខាងលើនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចហ៊ុន ម៉ាណែត ក៍ដូចជាស្ថាប័នក្រសួងមហាផ្ទៃ។








No comments:

Post a Comment

Pages