ឈ្មួញសម្រុកនាំចូលទុរេនពីប្រទេសវៀតណាមតាមច្រកព្រំដែនព្រៃវល្លិ៍ ,សមត្ថកិច្ចនគរបាលថា គយអ្នកអនុញ្ញាត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឈ្មួញសម្រុកនាំចូលទុរេនពីប្រទេសវៀតណាមតាមច្រកព្រំដែនព្រៃវល្លិ៍ ,សមត្ថកិច្ចនគរបាលថា គយអ្នកអនុញ្ញាត

 


ស្វាយរៀង÷បើទោះបីជារាជរដ្ឋាភិបាល ប្រឹងប្រកាសបិទខ្ទប់ការនាំទុរេនពីប្រទេសវៀតណាមយ៉ាងណាក៏ដោយ ប៉ុន្តែនៅច្រកព្រំដែនព្រៃវល្លិ៍ក្នុង ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀងការនាំធុរេនចូលពីប្រទេសវៀតណាម ត្រូវធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនិងជាចំហរ។ មន្ត្រីនគរបាលប្រចាំការនៅច្រកព្រំដែនខាងលើនេះអះអាងយ៉ាងប្រាកដប្រជាថា គឺគយជាអ្នកអនុញ្ញាតឲ្យនាំចូល ដោយមានការបង់ពន្ធត្រឹមត្រូវ។ប្រភពរាយការណ៍ដោយឃើញផ្ទាល់ភ្នែកថា មមួយរយះនេះករណីឈ្មួញ នាំ​ទុរេន​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​យ៉ាង​គំហុក យក​មក​លក់​ឲ្យ​ឈ្មួញ​ខ្មែរ នៅ​ចំណុចសូន្យ នៃ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ក្នុង​១​ថ្ងៃ​ៗរាប់​សិប​រថយន្តដូច​គេ​ហែរ កឋិនព្រោះតែតម្លៃ​ទុរេន​នៅនៅវៀតណាម ធ្លាក់យ៉ាង​ខ្លាំងគឺ​១​គីឡូក្រាម ៥,០០០​រៀល​ប៉ុណ្ណោះ ។ ការនាំចូលធុរេនជាចំហយ៉ាង គគ្រឹកគគ្រេងផ្ទុយនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនេះ នាំឲ្យ មានចម្រូងចម្រាស់នៅក្នុងចំណោមសមត្ថកិច្ចដែលប្រចាំការនៅច្រកព្រំដែន។


ការ​នាំ​ទុរេន​ពី​ប្រទេស​វៀតណាម​ដ៏​ចម្រូងចម្រាស ដោយ​សមត្ថកិច្ច​នគ​បាល​អន្តោប្រវេសន៍ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ សុំ​ឲ្យ​ខាង​វៀតណាម ផ្អាក​ការ​នាំ​ចូល​ទុរេន​មក​ប្រទេស​កម្ពុជា រយៈពេល​១០​ថ្ងៃ ដើម្បី​សុំ​គោល​ការ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ឬ ក​.​ប​.​ប​ខេត្ត ឲ្យ​ចុះ​ពិនិត្យ​គុណភាព និង​ភូ​គា​ម​អនាម័យ លើ​ផ្លែ​ទុរេន ដែល​ជា​ផលិតផល​របស់​ប្រទេស​វៀតណាម ដែល​ក្រសួងកសិកម្ម បាន​ចេញ​សេចក្តី​ប្រកាស់​មិន​អនុញ្ញាត​ឲ្យ​នាំ​ទុរេន​ពី​ប្រទេស​ជិតខាង ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ចូល​មក​តាម​ច្រក​ទ្វារ​ព្រំដែន​នានា ក្នុង​រដ្ឋបាល​ខេត្តស្វាយរៀង។ករណីនេះនៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥នេះ លោក​ឧត្តមសេនីយ៍ ប៉ា​ង ឡេ​ង នាយ​ប៉ុស្តិ៍​នគ​បាល​អន្តោ ប្រវេសន៍ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បាន​ប្រាប់​ សាន់ដេ និងកោះពេជ្រ  តាមទូរស័ព្ទថា "ករណីនេះខ្ញុំបានសូមគោល ការណ៍ទៅសាលាខេត្តដើម្បីបិទ,ប៉ុន្តែកន្លងមកគយនៅ តែអនុញ្ញាតហើយនាំចូលហើយបង់ពន្ធ"។ លោកនាយប៉ុស្តិ៍នគរបាលច្រកព្រំដែនបានបន្ថែមថា "អគ្គនាយកគយហើយបង់ពន្ធ។ យើងសុំបិទតែក្រោយគេមិនឱ្យបិទ៉។ លោកបន្ថែមថា មន្ត្រីមានសមត្ថកិច្ចរបស់លោកបានថតវិក័យប័ត្រនៃការនាំចូលទុរេន ទាំងនោះបានត្រឹមត្រូវដើម្បីទុកជាឯកសារ។


លោក​ឧត្តមសេនីយ៍ត្រីបាន​ស្នើ​សុំ​ទៅ​ភាគី​វៀតណាមឲ្យ​ផ្អាក​ការ​នាំ​ផលិតផល​ផ្លែ​ទុរេន​ឆ្លង​ដែន ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ រយៈពេល​១០​ថ្ងៃ ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ចេញ​សេចក្តី​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​នាំ​ទុរេន​ពី​ប្រទេស​ជិត ខាង ចូល​មក​កម្ពុជា​ទេ ដើម្បី​ទុក​ពេល​ឲ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម និង​ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជ កម្ម ចុះ​ពិនិត្យ​គុណភាព និង​ភូ​គា​ម​អនាម័យ និង​សារធាតុ​គីមី ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​។ ក៏​ប៉ុន្តែ​ខាង​មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ជា​អ្នក​អនុញ្ញាត​ឲ្យ​វៀតណាម នាំ​ទុរេន​ចូល ដោយ​មន្ត្រី​គយ និយាយ​ថា ការ​បិទ​មិន​ឲ្យ​វៀតណាម នាំ​ទុរេន​ចូល ធ្វើ​ឲ្យ​បាត់​ចំណូល​ពន្ធ ម្យា​ង​ទៀត ខ្លាច​ភាគី​វៀតណាម បិទ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​យើង​នាំ​ផ្លែស្វាយ នាំ​ស្រូវ នាំ​ដំឡូង ទៅ​ប្រ​ទេ​វៀតណាម​វិញ ។


ទោះបី​មានការ​ចម្រូងចម្រាស​ក៏​ដោយ ការ​បើក​ឲ្យ​ឈ្មួញ​វៀតណាម​នាំ​ផ្លែ​ទុរេន​ឆ្លង​ដែន​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​នេះ ចាប់ពី​ម៉ោង​៧ព្រឹក ដល់​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល ត្រូវ​បាន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ដាក់​បទបញ្ជា​ឲ្យ​បិទ​ការ​នាំ​ទុរេន​ពី​ប្រទេស​វៀតណាម មួយ​រយៈ​សិន រង់ចាំ​ការ​ដោះស្រាយ ។ ក៏​ប៉ុន្តែ​មហាជន​បាន​លើក​ឡើង​ថា ទំ​រាំ​តែ​បិទ ឈ្មួញ​ខ្មែរ​បាន​សម្រុកចូល​ទៅ​ទិញ​ទុរេន​ពី​ប្រទេស​វៀតណាម មួយ​ព្រឹក​ជិត​៣០​រថយន្ត​ឯណោះ ។គួររំលឹកថាប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាមិនអនុញ្ញាតឲ្យនាំចូលផ្លែទុរេនពីប្រទេសវៀតណាមនេះទេដើម្បីធានាសុខមាលភាពប្រជាពលរដ្ឋ។

No comments:

Post a Comment

Pages