នាយករដ្ឋមន្ត្រី​ថៃ​សុខចិត្ត​អោយ​កែប្រែ​រដ្ឋធម្មនុញ្ញ បញ្ចប់​អំណាច​របស់​ព្រឹទ្ធសភា​ក្នុង​ការជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

នាយករដ្ឋមន្ត្រី​ថៃ​សុខចិត្ត​អោយ​កែប្រែ​រដ្ឋធម្មនុញ្ញ បញ្ចប់​អំណាច​របស់​ព្រឹទ្ធសភា​ក្នុង​ការជ្រើសរើស​នាយក​រដ្ឋមន្ត្រី​

ថៃ៖​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន៉​អូចា កាលពី​ថ្ងៃ​២៨​តុលា​បានផ្តល់​ភ្លើង​ខៀវ​អោយមាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ថៃ នៅពេល​កិច្ចពិភាក្សា​ពិសេស​របស់​សភា​រយៈ​​ពេល​២​ថ្ងៃ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន​បញ្ចប់​។​

​លោក​ប្រា​យុទ្ធ បាន​និយាយថា លោក​យល់​ស្រប​នឹង​ការលើកឡើង​របស់​សមាជិក​សភា​ជា​ច្រើន​អំពី​វិបត្តិ​នេះ តែ​ថា​បញ្ហា​សំខាន់​គឺ​លោក​គាំទ្រ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។​ទោះជា​យ៉ាងណា​លោក​ប្រា​យុទ្ធ​​បាន​បន្ថែម សភា​ត្រូវតែ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ទម្រាំ​ដល់​មាន​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​។​​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ជា​ការទាមទារ​មួយ​ក្នុងចំណោម​ការទាមទារ​៣​ចំណុច​របស់​អ្នកប្រឆាំង​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​ពួកគេ​ក៏​ទាមទារ​អោយ​លោក​ប្រា​យុទ្ធ ចុះចេញ​ពី​តំណែង​និង​កែ​ទំរង់​របប​រាជានិ​​យ​ម​។​

​ប្រា​យុទ្ធ នៅតែ​និយាយ​ថា លោក​នឹង​មិន​ចុះចេញ​ពី​តំណែង​ទេ តែ​ថា​លោក​មិន​ជំទាស់​ទេ​ការបញ្ចប់​អំណាច​ព្រឹទ្ធសភា​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។​​ក្នុងពេល​ជាមួយគ្នា​នាយករដ្ឋមន្ត្រី​ថៃ​បាន​និយាយថា គណៈរដ្ឋមន្ត្រី​បាន​យល់ព្រម​បង្កើត​គណៈកម្មាធិការ​ផ្សះផ្សា​រ​មួយ​ដើម្បី​ស្វែងរក​វិធី​ដោះស្រាយ​វិបត្តិ​នយោបាយ​៕

No comments:

Post a Comment

Pages