ភ្នំពេញៈ បន្ទាប់ពីបានសំណេះសំណាល សួរសុខទុក្ឋ និងចែកអំណោយមនុស្សធម៌ ជាបន្តបន្ទាប់ នៅខណ្ឌដង្កោ និងខណ្ឌពោធិសែនជ័យ ដល់ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារមក ឥឡូវ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយ ទឹកជំនន់ ចំនួន ១.២៥០ គ្រួសារ មកពីសង្កាត់ចំនួន៦ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ពិធីចែកអំណោយនេះ បានប្រារព្ធធ្វើ នៅភូមិកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទល់មុខស្ថានីយទូរទស្សន៍បាយ័ន ។
សូមជម្រាបថា ក្នុងខណ្ឌច្បារអំពៅ មាន ៨ សង្កាត់ គឺសង្កាត់និរោធ សង្កាត់វាលស្បូវ សង្កាត់ក្បាលកោះ សង្កាត់ព្រែកឯង សង្កាត់ព្រែកថ្មី សង្កាត់ព្រែកប្រា ហើយ ២ សង្កាត់ ដែលមិនរងគ្រោះ ដោយជំនន់ទឹកភ្លៀង គឺសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ ។ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ១.២៥០ គ្រួសារ មកពី ៦ សង្កាត់ ក្នុង ១ គ្រួសារ នឹងទទួលបានអង្ករ ៣០ គីឡូក្រាម , មី១កេស , ទឹកត្រី៦ដប , ត្រីខ១០កំប៉ុង , ទឹកបរិសុទ្ធ ១កេស , ឃី ត១ (សារុង ក្រមា មុង ភួយ អាវយឺត) នំប៉័ងផ្អែម ៕/V
No comments:
Post a Comment