ជូនពរបងប្អូនសុខសប្បាយថ្ងៃអាទិត្យ ហើយចៀសផុតពីកូវីដ១៩ទាំងអស់គ្នា ភ្នំពេញ៖ក្នុងនាមជាបុគ្គលបម្រើសង្គមជាតិ យើង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ជូនពរបងប្អូនសុខសប្បាយថ្ងៃអាទិត្យ ហើយចៀសផុតពីកូវីដ១៩ទាំងអស់គ្នា ភ្នំពេញ៖ក្នុងនាមជាបុគ្គលបម្រើសង្គមជាតិ យើង




ភ្នំពេញ៖ក្នុងនាមជាបុគ្គលបម្រើសង្គមជាតិ យើងទទួលយកការរិះគន់កែលម្អដោយរីករាយពិតណាស់ ការរិះគន់គឺបង្ហាញពីភាពអវិជ្ជមានរបស់បុគ្គលដែលបានប្រព្រឹត្តិខុស ដែលត្រូវធ្វើការកែលម្អឡើងវិញជាមួយនឹងការទទួលខុសត្រូវ។ ការរិះគន់មិនមែនជាវាយប្រហារជាន់ពន្លិចទេ គឺជាការដះតឿនក្រើនរំឮក អប់រំណែនាំអោយដឹងពីអ្វីខុស អ្វីត្រូវ អ្វីដែលបុគ្គលគួរធ្វើ នឹងអ្វីដែលមិនគួរធ្វើ ឬអ្វីដែលល្មើសនឹងច្បាប់ហាមឃាត់ដូចជា “អំពើហឹង្សា”ជាដើម។

បុគ្គលដែលបានធ្វើខុសខ្លួនឯង មិនត្រូវយកមេអាង យកអង្គភាពអាង ឬយកក្រសួងមន្ទីរ ស្ថាប័នអាងទេ ហើយក៏មិនត្រូវយកការរិះគន់កែលម្អទៅលាបពណ៍ថាអ្នករិះគន់វាយប្រហារមកលើអង្គភាព មកលើក្រសួងមន្ទីរស្ថាប័នដែលខ្លួនកំពុងធ្វើការនោះដែរ។ បើបុគ្គលខ្លួនឯងបានប្រព្រឹត្តិខុសហើយ កុំនាំស្ថាប័នពាក់ព័ន្ធខុសជាមួយទៀត។ រីឯអ្នកស្គាល់គ្នាក៏អញ្ចឹងដែរ គួរចេះចូលរួមផ្តល់គតិអប់រំល្អៗអោយបុគ្គលនោះដឹងខុសត្រូវក្នុងនាមជាមិត្តល្អ ឬជាសហការីរួមការងារល្អជាមួយគ្នា។ 

ចំពោះខ្ញុំផ្ទាល់ គឺមានជំនឿថា មេគ្រប់គ្រងនឹងមិនកាន់ជើងបុគ្គលដែលបានប្រព្រឹត្តិខុសនោះឡើយ ជាពិសេស ការប្រព្រឹត្តិអំពើហឹង្សាគ្រប់រូបភាព។នៅក្នុងកាលៈទេសៈនៃកំណែទម្រង់សេព្វថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី កំពុងវះកាត់អាសាច់មហារីកស្អុយរលួយចោល ព្រោះបើទុកគឺកាន់តែរីករាលដាលនាំនូវភាពស្អុយរលួយទៅបំផ្លាញដល់អ្នកដទៃ និងសង្គមជាតិជាមិនខាន។

ដូច្នេះដើម្បីរួមចំណែកកសាងសង្គមជាតិអោយមានសុខដុមនីយកម្មនឹងកាន់តែរីកចម្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺយើងរីករាយហ៊ានទទួលយកការរិះគន់កែលម្អ ទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្តិ នឹងបន្តចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕



No comments:

Post a Comment

Pages