ភ្នំពេញ៖ នៅថ្ងៃទី ១៤ វិច្ឆិកាឆ្នាំ២០២០ ឯកឧត្តមដួង ដារា ជំនួយការសម្តេចតេ បានមានប្រសាសន៌ នៅលើបណ្តាញសង្គមហ្វេសប៊ុក មុននេះបន្តិច ខ្ញុំបានមកធ្វើតេស្តកូវីដ-១៩ លើកទី៣ ដែលរៀបចំដោយក្រសួងសុខាភិបាល នៅវិមានមិត្តភាព។ លទ្ធផលតេស្តគឺនឹងចេញយ៉ាងយូរព្រឹកស្អែក។ មុនមកធ្វើតេស្តព្រឹកមិញនេះ ខ្ញុំបានវាស់កម្តៅខ្លួនឯងគឺ ៣៦.៤ ។
សុខភាពខ្ញុំល្អធម្មតាទេ ព្រឹកមិញខ្ញុំហាត់ប្រាណក្នុងបន្ទប់បានជាងកន្លះម៉ោងដែរ មានអារម្មណ៍ស្រស់ថ្លា។ ជំងឺកូវីដមិនអាចយកកម្តៅមកអះអាងថាមានឬគ្មានរោគបានទេ ព្រោះអ្នកខ្លះកម្តៅតែ៣៦ ឬ ៣៧ ក៏មានកូវីដវិជ្ជមានដែរ។ ដូច្នេះមានតែយកសំណាកពីមាត់ និងពីច្រមុះទៅពិនិត្យធ្វេីតេស្តទេ ទើបអាចដឹងថាមានពិតឬអត់។ លទ្ធផលខ្ញុំស្អែកដឹងហេីយ។
សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃនឹងសាប៊ូឬចិល នឹងពាក់ម៉ាសជាប្រចាំ។ កុំមេីលស្រាលឬធ្វេសប្រហែសអោយសោះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
No comments:
Post a Comment