កំពង់ចាម៖នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០ រដ្ឋបាលស្រុកស្រីសន្ធរ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ នៅសាលប្រជុំក្រុមប្រឹក្សាស្រុកស្រីសន្ធរ ក្រោមអធិបតីភាពលោកទុំដាំប្រធានក្រុមប្រឹក្សារស្រុកនិងលោកស៊ីមគង់អភិបាលស្រុកស្រីសន្ធរ។
មានរបៀបវារៈដូចខាងក្រោម ៖១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ អាណត្តិទី៣ ។២.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែវិច្ឆិកា និង របាយ
ការណ៍វឌ្ឍនភាពរយៈពេល០១ខែ គឺខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុកស្រីសន្ធរ ។៣.ពិនិត្យ និងអនុម័ត លើរបាយការណ៍បែងចែកប្រាក់រង្វាន់ជូនដល់បុគ្គលិករដ្ឋបាលស្រុក ចំនួនពីរខែ គឺ(កក្កដា និងសីហា) ឆ្នាំ២០២០ ៤.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១១-២០២៣)របស់រដ្ឋបាលស្រុកស្រីសន្ធរ ។៥.បញ្ហាផ្សេងៗ ។
No comments:
Post a Comment