ឯកឧត្តមដួងដា រា អរគុណសន្តិភាព(ឱបាត់ដំបូងបណ្តូលចិត្តអើយ!) - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួងដា រា អរគុណសន្តិភាព(ឱបាត់ដំបូងបណ្តូលចិត្តអើយ!)


បាត់ដំបង៖ឯកឧត្តមដួង ដារា ជំនួយការផ្ទាល់សម្តេចហ៊ុនសែន បានរៀបរាប នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា? ពេលនេះ ខ្ញុំមកដល់ខេត្តបាត់ដំបងហើយ ដើម្បីត្រៀមយកអំណោយសម្តេចទាំងទ្វេទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ១ពាន់គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកន្លងទៅនេះនៅក្នុងស្រុកសង្កែ។ 

កម្មវិធីចែកអំណោយស្អែកគឺធ្វើនៅ២កន្លែងឆ្ងាយពីគ្នាប៉ុន្តែក្នុងស្រុកតែមួយ។ ក្រោយពីចប់កម្មវិធីហើយ ខ្ញុំនឹងវិលត្រឡាប់មកភ្នំពេញវិធនៅថ្ងៃស្អែកតែម្តង។  អរគុណបងប្អូនអ្នកកាសែតដេលបានចុះកយកព័ត៍មានជាមួយខ្ញុំ។

ខ្ញុំសូមផ្ញើសេចក្តីនឹករឮកដល់បងប្អូនខេត្តបាត់ដំបងទាំងអស់គ្នា នឹងសូមអរគុណចំពោះការស្រឡាញ់រាប់អានរបស់បងប្អូនចំពោះរូបខ្ញុំ។ គ្មានអ្វីដែលល្អប្រសើរជាងការចូលរួមជួយប្រជាពលរដ្ឋទេ ជាពិសេសក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

 សូមចូលរួមយល់ដឹងនឹងផ្សព្វផ្សាយដល់ពលរដ្ឋអោយបានថែរក្សាការពាខ្លួនកុំអោយឆ្លងកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសផងដែរ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

No comments:

Post a Comment

Pages