កំពង់ចាម៖នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ីម គង់អភិបាលស្រុកស្រីសន្ធរ និងលោកទុំ ដាំ ប្រធានក្រុមប្រឹក្សារស្រុក បានដឹកនាំមន្រ្តីជុំវិញសាលាស្រុកចូលត្រួតពិនិត្យការងារបំរើសេវារបស់ការិយាល័យច្រកចេញចូលតែមួយស្រុកស្រីសន្ធរ ដែលការដែលជាថ្ងៃទី១នៃការដាក់អោយដំណើរការអាគារថ្មី ។
ក្នុងនេះដែរ រដ្ឋបាលស្រុកស្រីសន្ធរ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវទទួលសេវាសាធារណៈ សូមអញ្ជើញមកទទួលសេវា នៅអគារការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុក ដែលមានទីតាំងនៅក្នុងបរិវេណសាលាស្រុកស្រីសន្ធរ ចាប់ពីថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ។
No comments:
Post a Comment