អំណោយសម្តេចទាំងទ្វេដែលបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាកន្លងទៅ គឺបានបង្ហាញច្បាស់នូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខថ្នាក់ដឹកនាំ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អំណោយសម្តេចទាំងទ្វេដែលបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាកន្លងទៅ គឺបានបង្ហាញច្បាស់នូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខថ្នាក់ដឹកនាំ


ភ្នំពេញ៖តាមរយៈអំណោយសម្តេចទាំងទ្វេដែលបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាកន្លងទៅ គឺបានបង្ហាញច្បាស់នូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខដឹកនាំចំពោះសុខទុក្ខពលរដ្ឋទូទៅដោយគ្មានការរើសអើងទៅលើនិន្នាការនយោបាយអ្វីឡើយ ព្រោះពលរដ្ឋទាំងអស់ជាពលរដ្ឋរបស់សម្តេច ហើយសម្តេចគឺជារបស់ពលរដ្ឋកម្ពុជាទាំងអស់គ្នា។ 

អ្វីដែលសម្តេចទាំងទ្វេចង់បានគឺពលរដ្ឋរស់នៅសុខសប្បាយ មានស្បៀងអាហារទទួលទាន នឹងមានសុខភាពល្អ ជៀសផុតពីជំងឺឆ្លងកូវីដ- ១៩។។កម្ពុជាមានសំណាងខ្លាំងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឈ្លាសវៃបំផុតដែលបានកាច់ចង្កូតនាវាកម្ពុជាមកដល់ទីសុខសន្តិភាពជាមួយនឹងការរីកចម្រើនដូចដែលយើងទាំងអស់គ្នាបានឃើញមកទល់សព្វថ្ងៃនេះ។ 

(ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៌ថា)ខ្ញុំបាទជាកូនចៅមានភ័ព្វសំណាងខ្លាំងណាស់ដែលបានរស់នៅក្រោមម្លប់សន្តិភាពដ៏សែនកក់ក្តៅបំផុតក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយជាពិសេស ដែលខ្ញុំបាទមានឱកាសបានធ្វើការបម្រើសម្តេច នឹងប្រជាពលរដ្ឋកម្ពុជា។ 

ខ្ញុំនឹងខិតខំបន្តចូលរួមជួយដោះស្រាយបញ្ហាវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ ជូនពលរដ្ឋក្រោមការចង្អុលបង្ហាញរបស់សម្តេច។ សូមបងប្អូនមានជំនឿទុកចិត្តចុះ ដរាបណានៅមានសម្តេចប្រមុខដឹកនាំ នោះគឺពលរដ្ឋនឹងទទួលបានដំណោះស្រាយនិងយុត្តិធម៍ជាក់ជាមិនខាន។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕


















































No comments:

Post a Comment

Pages