អំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ទះ១ខ្នង សម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគល់ជូនលោកយាយផ្ទះភ្លើងឆេះ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ទះ១ខ្នង សម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគល់ជូនលោកយាយផ្ទះភ្លើងឆេះ


(បន្ទាយមានជ័យ)នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ តំណាង ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនលោកយាយ ព្រំ គឿម កំពុងរស់នៅជាមួយកូនស្រី មានសតិវិបល្លាស បានដុតផ្ទះខ្លួនចោល កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ខូចខាតផ្ទះ និងសម្ភារទាំងអស់ ស្ថិតនៅក្នុងភូមិឬស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ 

ដោយមើលការលំបាក របស់លោកយាយ គ្មានផ្ទះសម្បែងសម្រាប់រស់នៅ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានធ្វើផ្ទះថ្មី ធ្វើអំពីដែក និងថ្ម ប្រើប្រាស់កម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ ធ្វើជូនលោកយាយ ។សូមបញ្ជាក់ថាលោកយាយ មានអាយុ ៦៨ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន៦នាក់ កូន៥នាក់មានប្រពន្ធ និងទៅធ្វើការនៅប្រទេសថៃ លោកយាយរស់នៅជាមួយកូនស្រី ដែលមានបញ្ហាសតិ អស់រយ:ពេលជាង១០ឆ្នាំមកហើយ ដោយលោកយាយបានលក់ដី ផ្ទះទាំងអស់ ដើម្បីព្យាបាលកូនស្រីជាទីស្រលាញ់ សព្វថ្ងៃលោកយាយរស់នៅ ដោយពឹងលើកង់ កញ្ចាស់មួយ សម្រាប់ដើរបេះបន្លែ តាមរបងផ្ទះប្រជាពលរដ្ឋ និងបន្លែព្រៃផ្សេងៗ យកទៅលក់នៅផ្សារក្នុងភូមិ សម្រាប់ផ្គត់ផ្គងការរស់ប្រចាំថ្ងៃ។

ក្រៅពីផ្ទះថ្មី១ខ្នង ក៏មានអំណោយជាសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនលោកយាយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សេង ធារិន បានសម្តែងនូវការអរគុណចំពោះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានសហការគ្នាល្អ ចុះជួយប្រជាពលរដ្ឋ បានទាន់ពេលវេលា ស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយគ្មានបាយហូបនោះទេ និងសូមឲ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងបន្តសហការគ្នា ជួយប្រជាពលរដ្ឋ ទាំងការងារសង្គមមនុស្សធម៌ ខ្យល់កន្រ្តាក់ ទឹកជំនន់ កុំគិតថាយប់ឬថ្ងៃ ឲ្យបានលឿនកាន់តែល្អ។


















No comments:

Post a Comment

Pages