សមត្ថកិច្ចជំនាញបន្តរកឃើញទំនិញមានសារធាតុគីមីបូរ៉ាក់មានងៀតបបែល និង ពពុះសណ្តែក ចំនួន ជាច្រើនគីឡូនៅផ្សារប្រសូត្រស្រុកស្វាយទាប - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សមត្ថកិច្ចជំនាញបន្តរកឃើញទំនិញមានសារធាតុគីមីបូរ៉ាក់មានងៀតបបែល និង ពពុះសណ្តែក ចំនួន ជាច្រើនគីឡូនៅផ្សារប្រសូត្រស្រុកស្វាយទាប


ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញបន្តរកឃើញទំនិញមានសារធាតុគីមីបូរ៉ាក់មានងៀតបបែល និង ពពុះសណ្តែក ចំនួន ជាច្រើនគីឡូនៅផ្សារប្រសូត្រ ស្រុកស្វាយទាបកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមលោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថា លោកបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវេចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

លោកបន្តថា  សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារ ចំនួន ៣២ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលក្រោយការចុះអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញមានសារធាតុគីមីដូចជាងៀតបបែល ចំនួន ៩ Kg មានសារធាតុ ( Borax )និងពពុះសណ្តែក ចំនួន ៥ Kg  មានសារធាតុ ( Borax )សរុប១៤គីឡូក្រាមហើយបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

ក្នុងនោះដែរមន្ត្រីជំនាញបានចុះតាម ឱសថស្ថានដើម្បីស្វែងរក ម៉ាស អាល់កុល ជែលលាងដៃក្លែងក្លាយ និង លក់មានតំលៃខ្ពស់កេងយកផលចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់៕

          

No comments:

Post a Comment

Pages