បុរស​ម្នាក់ ត្រូវ​គ្រាប់កាំភ្លើង​ស្លាប់ នៅក្នុង​ផ្ទះ បង្ក​ការភ្ញាក់ផ្អើល យ៉ាងខ្លាំង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បុរស​ម្នាក់ ត្រូវ​គ្រាប់កាំភ្លើង​ស្លាប់ នៅក្នុង​ផ្ទះ បង្ក​ការភ្ញាក់ផ្អើល យ៉ាងខ្លាំង

ភ្នំពេញ៖នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ សព​បុរស​ម្នាក់ នៅ​ចំណុច​ផ្ទះ គ្មាន​លេខ ផ្លូវ 600R ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បង្ក​ការភ្ញាក់ផ្អើល យ៉ាងខ្លាំង​។​

​សមត្ថកិច្ច បាន​អះអាង តាម​ព័ត៌មាន​បឋម​ថា បងជីដូនមួយ របស់​ជនរងគ្រោះ បាន​ប្រទះឃើញ​ជនរងគ្រោះ ដេកស្លាប់ នៅក្នុង​ផ្ទះ ជាន់​ផ្ទាល់​ដី ដោយ​ត្រូវ​គ្រាប់កាំភ្លើង ចំ​ស្នៀត​ថ្កា​ខាងស្តាំ ។ ជនរងគ្រោះ ឈ្មោះ នី អៀង អាយុ ២៨ ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ ខាងលើ ដោយ​គ្មាន​សម្ភារ​បាត់បង់​ទេ ។ នៅ​កន្លែងកើតហេតុ បន្សល់ទុក​នូវ​អាវុធខ្លី ពណ៌​ខ្មៅ មួយ​ដើម ម៉ាក Zoroki និង​សម្បក​កា​ទុ​ស្ស​គ្រាប់ ចំនួន​មួយ ។​

​ពេលនេះ កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌកំ​រិ​ធ្ងន់ កម្លាំង​អធិកា​ដ្ឋា​នន​គ​បាល ខណ្ឌ​សែន​សុខ និង ការិយាល័យ​នគ​បាលប​ច្ចេកទេស កំពុង​ស្រាវជ្រាវ​បន្ត នៅ​កន្លែងកើតហេតុ ដោយ​ពុំទាន់​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម ឬ អត្តឃាត ដោយ​ខ្លួនឯង នៅឡើយ​ទេ ៕      









No comments:

Post a Comment

Pages