ទណ្ឌិតម្នាក់នៅសល់តែ៧ខែប៉ុណ្ណោះនឹងមានសេរីភាពឡើងវិញបែរជាស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទណ្ឌិតម្នាក់នៅសល់តែ៧ខែប៉ុណ្ណោះនឹងមានសេរីភាពឡើងវិញបែរជាស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក


ខេត្តស្ទឹងត្រែង៖ ទណ្ឌិតពាក់ព័ន្ធនឹងករណីគ្រឿងញៀនម្នាក់ជាប់ពន្ធនាគារបាន៦ឆ្នាំ ៦ខែហើយបែរជាស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ក្រោយដឹកចេញពីពន្ធនាគារយកទៅសង្គ្រោះបន្ទាន់ខណៈមានអាការថប់ៗដង្ហើម ប៉ុន្តែក្រោយពីទៅដល់មន្ទីរពេទ្យបង្អែកខេត្តហើយគ្រូពេទ្យកំពុងពិនិត្យនិងព្យាបាលក៏ស្រាប់តេទណ្ឌិតរូបនេះបានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កាលវេលាម៉ោង១១៖០០នាទីព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០២០។

បើតាមការលើកឡើងពីឪពុករបស់ទណ្ឌិតឈ្មោះសេក សុភ័ក្ត្រ អាយុ៣៥ឆ្នាំ បាននិយាយថា កូនរបស់គាត់ដែលជាប់ពន្ធនាគារនោះមិនបានឈឺអ្វីធ្ងន់ធ្ងរទេ គ្រាន់តែវិលមុខបន្តិចបន្តួចប៉ុណ្ណោះ  ហើយខាងពន្ធនាគារក៏បញ្ចូនមកមន្ទីរពេទ្យខេត្តតែម្តង ហើយបានចាក់ថ្នាំដាក់សេរ៉ូមរួចក៏ស្រាប់តែក្អតចង្អោរដាច់ខ្យល់ស្លាប់តែម្តង។ជុំវិញរឿងនេះលោកឈួន ដារ៉ា ប្រធានអនុរក្សពន្ធនាគារខេត្តបានឱ្យដឹងថា ជនរងគ្រោះជាទណ្ឌិតឈ្មោះសេក សុភ័ក្ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្លុង ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំនិង៦ខែពីបទជួញដូរថ្នាំញៀន។ លោកបញ្ចាក់ថា:ទណ្ឌិតរូបនេះត្រូវបានអនុវត្តទោសរបស់ខ្លូនបានជាង៥ឆ្នាំហើយ ពោលនៅសល់តែ៧ខែទៀតតែប៉ុណ្ណោះ ទណ្ឌិតរូបនេះនឹងត្រូវបានរួចទោសឱ្យមានសេរីភាពវិញហើយ។

លោកប្រធានអនុរក្សពន្ធនាគារបានបន្តថា មុនពេលទណ្ឌិតរូបនេះស្លាប់បាត់បង់ជីវិត ក្រោយពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្ត លោកថាទណ្ឌិតរូបនេះមានអាការឈឺស្រែក រើប្រកាច់មិនអាចសង្គ្រោះបាន។ក្រោយពេលមន្ត្រីអនុរក្សជួយធ្វើចលនាមិនបានធូរស្រាលក្រុមគ្រូពេទ្យប្រចាំពន្ធនាគារ ក៏សម្រេចបញ្ជូនទណ្ឌិតខាងលើទៅមន្ទីរពេទ្យបង្អែកខេត្ត នៅម៉ោង១១ៈ៤៧នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា។ ក្រោយមកនៅម៉ោង១២ៈ៤៨នាទីយប់ ឆ្លងចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមន្ទីរពេទ្យបានរាយការណ៍មកថា ទណ្ឌិតខាងលើបានដាច់ខ្យល់ស្លាប់ទៅហើយ ហើយលោកក៍បានរាយការណ៍ទៅលោកគឹម ហុងសាន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងផងដែរ។

ទាក់ទិននឹងការស្លាប់របស់ទណ្ឌិតខាងលើ លោកអ៊ុក មឿន នាយការិយាល័យកោសល្យវិច័យនៃស្នងការដ្ឋាននគបាលខេត្ត បានឱ្យដឹងថា: ជំហានដំបូងក្រោយការពិនិត្យទៅលើសាកសពជនរងគ្រោះខាងលើឃើញមានស្នាមទ្រុឌនៅនិងកញ្ជឹង. ក ចំនួន៤ចំណុចតូចៗ តែស្លាកស្នាមនោះ មិនអាចបណ្តាលឱ្យជនរងគ្រោះស្លាប់បាននោះទេ ហើយក្នុងការពិនិត្យនេះដែរគឺមានការអញ្ចើញចូលរួមពីលោកវេជ្ជបណ្ឌិតហុង ហៃ និងកញ្ញាវេជ្ជបណ្ឌិតញឹម ចាន់លក្ខិណា ទៅលើជនរងគ្រោះដែលស្លាប់នោះ និងមានការសម្របសម្រួលពីលោកគឹម ហុងសាន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។ ក្រោយធ្វើការពិនិត្យសាកសពរួច អាចសន្និដ្ឋានបានថា: ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ ក្រោយការពិនិត្យទៅលើសាកសពរួចរាល់មន្ត្រីជំនាញក៏បានប្រគល់សាកសពជូនឱ្យឪពុកម្ដាយបងប្អូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណីព្រះពុទ្ធសាសនា៕


  



No comments:

Post a Comment

Pages