ឯកឧត្តមដួង ដារា៖អរគុណសប្បុរសជនវ៉ាក់សាំងកូវីដ១៩ ពេលនេះខ្ញុំបានទទួល $75,200 ហើយ ABA #001337035 -Thank you - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង ដារា៖អរគុណសប្បុរសជនវ៉ាក់សាំងកូវីដ១៩ ពេលនេះខ្ញុំបានទទួល $75,200 ហើយ ABA #001337035 -Thank you


ភ្នំពេញ៖ ឯកឧត្តមដួង ដារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ឯកឧត្តមយ៉ាងដូច្នេះថា? ។

“កម្ពុជាប្រយុទ្ធប្រឆាំងកូវីដ-១៩” ដែលមានការចូលរួមពីបងប្អូនទាំងអស់គ្នា គឺបង្ហាញច្បាស់អំពីសេចក្តីគោរពស្រឡាញ់ និងការរួបរួមសាមគ្គីយ៉ាងស្អិតរមួតរវាងប្រមុខដឹកនាំនិងប្រជាពលរដ្ឋខ្មែរ។ វប្បធម៍ចែករំលែកក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន គឺបានបង្រួបបង្រួមស្មារតីស្រឡាញ់ជាតិសាសន៍កាន់តែរឹងមាំដែលធ្វើអោយកម្ពុជាសម្រចបំណងធំៗបានជាច្រើនដែលជាប្រយោជន៍ជាតិទាំងមូល។

ថ្មីៗនេះមានសប្បុរសជនអាថ៍កំបាំងម្នាក់បានផ្ញើថវិកា $3,000 មកអោយខ្ញុំ ដើម្បីយកទៅចូលរួម ជាមួយសម្តេចតេជោទិញវ៉ាក់សាំងកូវីដ-១៩ ដោយអោយដាក់ឈ្មោះខ្ញុំផ្ទាល់ ពិតជាអស្ចារ្យណាស់ហើយខ្ញុំសូមអរគុណយ៉ាងខ្លាំងចំពោះក្តីស្រឡាញ់មួយនេះ។ ក្រៅពីនោះក៏មានសប្បុរសជនមួយចំនួនទៀតបានខលមកខ្ញុំសុំចូលថវិកាទិញវ៉ាក់សាំងកូវីដ១៩ដែរ។ ខ្ញុំបានប្រាប់ពួកគាត់អោយផ្ញើទៅកាន់គណនីធនាគារដែលទទួលវិភាគទានដោយផ្ទាល់ ប៉ុន្តែពួកគាត់បានប្រាប់ថាចង់ចូលរួមតាមរយៈខ្ញុំអោយយកទៅជូនសម្តេចដោយផ្ទាល់។ មកទល់ពេលនេះ ខ្ញុំបានទទួលថវិកាពីសប្បុរសជន $75,200 (៧ម៉ឺន៥ពាន់២០០ដុល្លារ) ដែលខ្ញុំគ្រោងបញ្ជូនទៅខុទ្ទកាល័យសម្តេចតេជោឆាប់ៗនេះ។ 

បើបងប្អូនចង់ចូលរួមជាវិភាគទានជួយបន្ថែមអោយគ្រប់១០ម៉ឺនដុល្លារ សូមអញ្ជើញចូលរួមទាំងអស់គ្នា ទោះបីតិចក្តីច្រើនក្តីគឺជាទឹកចិត្តចេញពីបេះដូងរបស់យើងទាំងអស់គ្នា។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក កឹម សំបូរ និងភរិយា, លោក ចាន់ គឹម រិទ្ធី, លោក យ៉ានហួត, លោកស្រី តែសៀម ឡា, លោកឧកញ៉ា គាង សេង, ឧកញ៉ា ឡាយ លន់, លោកជំទាវ គា មួយ, Mr Baoziqin, Mr Jiang Li Jianlin, Mr Huang Songping, ឧកញ៉ា អ៊ុត ធី និង លោកជំទាវ ដួង រដ្ឋា, លោក ជា កយ, លោក ត្រិន សូរិយា, លោក អ៊ួន គឹមសាន្ត និង ភរិយា, ឯកឧត្តម មួង ឃីម និងលោកជំទាវ, លោក ថៃ ឃីន​ , បុរី​Sunny,  លោក​ ឆាយណាហ្កា​ និង​ លោក​ កែវ​ ផុន។ 

សូមបងប្អូនពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល និងទឹកអាល់កុលដើម្បីកុំអោយឆ្លងមេរោគកូវីដ១៩ ទាំងពីគេមកយើង និងពីយើងទៅគេ។ កុំធ្វេសប្រហែសមើលស្រាលកូវីដអោយសោះ ព្រោះពេលនេះយើងមិនមានថ្នាំព្យាបាលនៅឡើយទេ!។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

No comments:

Post a Comment

Pages