ឯកឧត្តមដួង ដារា៖អរគុណសន្តិភាព រីករាយថ្ងៃអាទិត្យ ជាមួយសីល៥ សម្តេចតេជោ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង ដារា៖អរគុណសន្តិភាព រីករាយថ្ងៃអាទិត្យ ជាមួយសីល៥ សម្តេចតេជោ

 


ភ្នំពេញ៖ ឯកឧត្តមដួង ដារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ឯកឧត្តមយ៉ាងដូច្នេះថា? ។

ដើម្បីទទួលបាននូវភាពរីករាយពិតប្រាកដ គឺត្រូវមានអារម្មណ៍រីករាយបរិសុទ្ធផុសចេញពីបេះដូងជាមុនហើយដែលនឹងបង្ហាញចេញលើកែវភ្នែកដ៏ស្រទន់ និងទឹកមុខដ៏ស្រស់ថ្លារបស់យើង។ ព្រោះថាផ្ទៃមុខដ៏ស្រស់ថ្លារបស់យើង គឺជាសេចក្តីសុខរបស់ពិភពលោក។ 

ចំពោះរូបខ្ញុំជាមន្រ្តីបម្រើរាស្រ្តដែលមានឱកាសបានបម្រើសម្តេច និងប្រទេសជាតិ គឺត្រូវតែធ្វើជាគម្រូល្អដល់ប្រជាពលរដ្ឋ ដែលត្រូវតែអនុវត្តអោយបាននូវសីលប្រាំ ១)ឆ្លុះកញ្ចក់ ២)ងូតទឹក ៣)ដុសក្អែល ៤)ព្យាបាល និង ៥)វះកាត់។ បើគោរពសីល៥ខាងលើបានហើយ សន្តិភាពផ្លូវចិត្តផ្លូវកាយនឹងកើតមានពិតប្រាកដ។ 

ខ្ញុំសូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ឱកាសអោយខ្ញុំបានចូលរួមជួយដោះស្រាយបញ្ហាវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការជូនបងប្អូនប្រជាពលរដ្ឋឈរលើគោលការណ៍ឈ្នះឈ្នះសម្តេច ដែលជាផ្នែកមួយនៃការអនុវត្តអភិក្រមទាំង៥ខាងលើអោយមានប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋសម្តេចនៅទូទាំងប្រទេស។ បើគោរពសីល៥ខាងលើបានហើយ សន្តិភាពផ្លូវចិត្តផ្លូវកាយនឹងកើតមានពិតប្រាកដ។ 

ខ្ញុំបាទនិងប្រជាពលរដ្ឋខ្មែរស្រឡាញ់សន្តិភាព សូមគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អរឹងមាំនិងអាយុវែងបំផុតដើម្បីអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរុងរឿងថ្កុំថ្កើង។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕








No comments:

Post a Comment

Pages