នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានគេបាញ់សម្លាប់ គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍បន្តិចសោះ...... - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានគេបាញ់សម្លាប់ គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍បន្តិចសោះ......

 

ភ្នំពេញ ៖ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះសំណាក់ សាំង ហ៊រទៀន នៅតាមបណ្តោយ មហាវិថីសហពន្ធរុស្សុី​ ជាប់របងព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉េត សុីណែត (ហៅញ៉ក់) ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល រាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-3738  ចំណែកជនដៃដល់ជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប2A-4546 ។

តាមសម្ដីបុរសម្នាក់ បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញរថយន្តជនរងគ្រោះ បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តជនដៃដល់ បានបើក ស្របទិសគ្ន បានមកបុកចំគូថរថយន្តជនរងគ្រោះ ផ្នែកខាងក្រោយ បណ្ដាលឲ្យបែកស្តុប និងឆ្កូតកាងបន្តិចបន្តួច ។

ប្រភពបន្តថា ភាគីទាំងពីរ ក៏ចុះសម្របសម្រួលគ្នា ដោយ មិនមានការជជែក តឹងសរសៃកនោះទេ គ្រាន់តែភាគីខាងរថយន្តហ្វត ឱ្យខាងរថយន្តបង្ក យកទៅជួសជុល អោយស្អាតដូចដើមវិញ តែប៉ុណ្ណោះ ។ ស្រាប់តែពេលនោះ ភាគីជនដៃដល់ម្នាក់ បានឡើងលើរថយន្ត បញ្ឆេះម៉ាសុីន និងបក្ខពួក២នាក់ទៀត បានដកកាំភ្លើងខ្លី បាញ់ជនរងគ្រោះចំនួន៩គ្រាប់ បណ្ដាលឱ្យត្រូវចំក្បាល ចំដើមទ្រូងនិងពោះបានស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។បច្ចុប្បន្នកម្លាំង សមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕













No comments:

Post a Comment

Pages