លោក ស៊ាង ប៊ុនសុង ចាងហ្វាងកាសែត(សាន់ដេ)ដែលពីមុនជាកាសែតដែលជេររិះគន់រាជរដ្ឋាភិបាលកប់ៗមិនសំចៃមាត់ ប៉ុន្តែក្រោយពីបានជួបឯកឧត្តមដួង ដសរា កន្លងមកនេះ គាត់ក៏បានផ្លាស់ប្តូរចិត្តគំនិតហើយស្ម័គ្រចិត្តចូលរួមបម្រើសង្គមជាតិដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក ស៊ាង ប៊ុនសុង ចាងហ្វាងកាសែត(សាន់ដេ)ដែលពីមុនជាកាសែតដែលជេររិះគន់រាជរដ្ឋាភិបាលកប់ៗមិនសំចៃមាត់ ប៉ុន្តែក្រោយពីបានជួបឯកឧត្តមដួង ដសរា កន្លងមកនេះ គាត់ក៏បានផ្លាស់ប្តូរចិត្តគំនិតហើយស្ម័គ្រចិត្តចូលរួមបម្រើសង្គមជាតិដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ


ភ្នំពេញ៖ ឯកឧត្តមដួង ដារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ឯកឧត្តមយ៉ាងដូច្នេះថា? យើងយកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រសួងសុខាភិបាលដើម្បីរួមគ្នាទប់ស្កាត់កុំអោយជំងឺកូវីដ-១៩ ឆ្លងរីករាលដាលក្នុងសហគមន៍ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់ អោយបានជាប្រចាំ។ ក្នុងករណីមានការសង្ស័យ បងប្អូនអាចខលទៅលេខ ១១៥ និងត្រូវដាក់ខ្លួននៅដាច់ដោយឡែកមួយរយៈសិន ។


នៅពេលដែលកូវីដ-១៩ មិនបានឆ្លងដល់រូបយើង មិនមានន័យថាគ្មានកូវីដនោះទេ ហើយក៏កុំមើលស្រាលកូវីដថាវាមិនងាយឆ្លងនោះដែរ។ បើហ៊ានប្រហែស គឺប្រាកដជាស៊យធំប្រឈមនឹងគ្រោះថ្នាក់មិនខាន។ កូវីដ-១៩ មិនត្រឹមតែឆ្លងចូលក្នុងខ្លួនយើងទេ តែវាអាចឆ្លងដល់ក្រុមគ្រួសារ កូនប្រពន្ធ និងសហគមន៍យើងទាំងមូល។ឯកឧត្តមដួង ដារា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកទៀតថា? ព្រឹកមិញខ្ញុំបានជួប លោក ស៊ាង ប៊ុនសុង ចាងហ្វាងកាសែត The Sunday ( www.sunday.com) & Sunday Online (www.sundayonline.com) ដែលពីមុនជាកាសែតដែលជេររិះគន់រាជរដ្ឋាភិបាលកប់ៗមិនសំចៃមាត់។ ប៉ុន្តែក្រោយពីបានជួបខ្ញុំកន្លងមកនេះ គាត់ក៏បានផ្លាស់ប្តូរចិត្តគំនិតហើយស្ម័គ្រចិត្តចូលរួមបម្រើសង្គមជាតិដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ 

មិនខុសពីបងប្អូនអ្នកកាសែតប្រឆាំងមួយចំនួនទេ លោក ស៊ាន ប៊ុនសុង បានសេពគប់ជឿលើក្រុមមនុស្សទុទិដ្ឋិនិយម និងក្រុមអ្នកនយោបាយខិលខូចមួយចំនួន ហើយបានលង់ផុងខ្លួនអស់ពេលមួយរយៈធំ។ ទើបពេលនេះគាត់បានភ្ញាក់ខ្លួន ហើក៏សម្រេចចាកចេញពីក្រុមមនុស្សទាំងនេះ។ បន្ទាប់ពី បានជួបខ្ញុំ លោក ស៊ាង ប៊ុនសុង បានយល់កាន់តែច្បាស់អំពីទឹកចិត្តដ៏ល្អប្រពៃរបស់ សម្តេចប្រមុខដឹកនាំប្រទេស និងគណបក្សប្រជាជនកម្ពុជា ដែលតែងតែមានក្តីស្រឡាញ់ ក្តីមេត្តាករុណា និងព្រហ្មវិហារធម៍ចំពោះពលរដ្ឋ និងអ្នកសារព័ត៌មានទាំងអស់។ ឯកឧត្តមដួង ដារា បានបញ្ជាក់ទៀតថា? មិនថាតែអ្នកកាសែតទេគឺរួមទាំងអ្នកនយោបាយដែលធ្លាប់ប្រឆាំងជ្រុលពីមុនៗ បើពេលនេះមានបំណងចូលរួមបម្រើប្រទេសជាតិដោយសុទ្ធចិត្ត ជាមួយ សម្តេចតេជោ គឺជាឱកាសហើយ។ទន្ទឹមនឹងនេះ ខ្ញុំរីករាយដែលបានឃើញ លោក ស៊ាង ប៊ុនសុង កំពុងរស់នៅជាមួយប្រពន្ធនិងកូនសម្លាញ់ទាំង៣ដោយមានសេចក្តីសុខចាប់ពីពេលនេះតទៅក្រោមម្លប់ដ៏កក់កក្តៅនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

 សូមជូនពរអ្នកកសែតទូទាំងប្រទេសបានសុខសប្បាយនិងចៀសផុតពីកូវីដ-១៩ គ្រប់ៗគ្នា។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយឡែកនៅល្ងាចថ្ងៃទី១១ខែធ្នូឆ្នាំ២០២០នេះ លោកស៊ាង ប៊ុនសុង ចាងហ្វាងការផ្សាយគេហទំព័រសាន់ដេ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា?ខ្ញុំបាទស៊ាង ប៊ុនសុង ចាងហ្វាងកាផ្សាយគេហទំព័រសាន់ដេ និងភរិយាព្រមទាំងកូនទាំងបីនាក់ សូមប្តេជ្ញាចិត្តបំរើសម្តេចអគ្គមហាសេនាបតីតេជោហ៊ុសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាអស់មួយជីវិត

No comments:

Post a Comment

Pages