ឯកឧត្តម គង់ គឹមនី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចុះពិនិត្យ សិក្សា ចងក្រង ឯកសារទីតាំងដីដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្តែងយូរឆ្នាំ ក្នុងភូមិសាស្ត្រខេត្តក្រចេះ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម គង់ គឹមនី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចុះពិនិត្យ សិក្សា ចងក្រង ឯកសារទីតាំងដីដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្តែងយូរឆ្នាំ ក្នុងភូមិសាស្ត្រខេត្តក្រចេះ

ក្រចេះ  នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ផ្សព្វផ្សាយស្តីពីការចុះពិនិត្យ សិក្សា ចងក្រង ឯកសារទីតាំងដីដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្តែងយូរឆ្នាំ ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ។ឯកឧត្តម គង់ គឹមនី បានមានប្រសាសន៍ថា គណៈកម្មាធិការគ្រប់គ្រងរដ្ឋ និងពិនិត្យការធ្វើប្រទានកម្មដីជូនប្រជាពលរដ្ឋចំពោះតែប្រជាពលរដ្ឋណាដែលបានគ្រប់គ្រងដីនិងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយនៅក្នុងទីតាំងដីគម្របព្រៃ ដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យពួកគាត់មានសិទ្ធិកាន់កាប់ដីទាំងនោះដោយស្របច្បាប់។

ឯកឧត្តមអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថាការធ្វើប្រទានកម្មដីរដ្ឋជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកដោះស្រាយ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រប់គ្រងបាននូវផ្ទៃដីរបស់រដ្ឋព្រមទាំងកាត់បន្ថយបាននូវការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ដោយមិនត្រូវជឿតាមការញុះញង់ អូសទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួនដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ។

    

No comments:

Post a Comment

Pages