ខេត្តព្រះសីហនុ៖កាលពីថ្ងៃទី២៥ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យបញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ៣៧០ គ្រួសារនិងលោកស្រីហ៊ឹម វណ្ណរី ជាមួយនឹងឈ្មោះលីហុង សីង ដែលលើកឡើងថា ទីតាំងដីដែលប្រជាពលរដ្ឋ ៣៧០ គ្រួសារកំពុងកាន់កាប់រស់នៅអាស្រ័យផលជាក់ស្តែងដែលស្ថិតក្នុងទីតាំង ក្រុម ២១ ភូមិ ៣ សង្កាត់លេខមួយ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថាជាទីតាំងស្ថិតនៅក្នុងទឹកដីស្ទឹងហាវទៅវិញ។
បន្ទាប់មកនៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ លោក ដួង តារា បានអញ្ជើញចុះទៅជួបប្រជាពលរដ្ឋជាលើកទី២ម្តងទៀត ព្រមទាំងបានធ្វើរបាយការណ៍ជំហានដំបូងគោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ ដោយវិវាទដ៏រាំរ៉ៃនេះគឺមានរយៈពេល ២៦ ឆ្នាំមកហើយ។ បន្ទាប់ពី លោក ដួង តារា បានចុះមកជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋចំនួន២ដងកន្លងមកនេះ គឺបានធ្វើអោយពួកគាត់ទាំង ៣៧០ គ្រួសារ មានសេចក្តីត្រេកអរនិងកក់ក្តៅយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ គឺអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានសហការនិងបង្កភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនេះផងដែរ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បានបញ្ជូនមន្រ្តីជំនាញចុះស្រាវជ្រាវអំពីករណីវិវាទខាងលើដែលកន្លងមកមានការអះអាងយកត្រូវរៀងខ្លួនដោយភាគីម្ខាងៗ ជាពិសេស ការពិនិត្យលើស្នាមក្រយ៉ៅដៃរបស់ប្រជាពលរដ្ឋដែលបានមករស់នៅអាស្រ័យផលកាន់កាប់ទីនេះពិតប្រាកដ។ នៅពេលនេះ ប្រជាពលរដ្ឋទាំង ៣៧០ គ្រួសារ នៅ ភូមិ ៣ សង្កាត់ លេខ ១ ក្រុង ព្រះសីហនុ ទទួលបាននូវភាពកក់ក្តៅ ការជឿជាក់ និងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាត្តអោយ លោក ដួង តារា ដែលជាមន្រ្តីស្មោះត្រង់ស្អាតស្អំប្រកបដោយឆន្ទះពិតចុះជួយពលរដ្ឋដល់ទីតាំងជាក់ស្តែង ដែលពីមុនពលរដ្ឋមានតែការភ័យខ្លាច ហើយបាត់បង់អស់នូវការជឿជាក់។
ប្រសិនបើ លោក ដួង តារា មិនបានចុះជួយក្មុងការលំបាកមួយនេះទេ ការរងទុក្ខវេទនារបស់ពលរដ្ឋទាំងផ្លូវកាយ និងទាំងផ្លូវចិត្តនឹងបន្តកើតមានជាមិនខាន។ ព្រោះរឿងនេះមានបុគ្គលខិលខូចមានអំណាចមួយចំនួនបានចងក្រងគ្នាជាប្រព័ន្ធដើម្បីធ្វើបាបរាស្រ្តទន់ខ្សោយដែលបានធ្វើអោយមានបញ្ហារាំរ៉ៃនេះកើតមានអស់រយៈពេល២៦ឆ្នាំមកហើយ ដែលមិនទាន់ដោះស្រាយចេញនៅឡើយ។លោកស្រី ហ៊ឹម វណ្ណរី ដែលជាពលរដ្ឋរងគ្រោះម្នាក់នៅទីនោះដែលកន្លងមកត្រូវបានជនខិលខូចព្យាយាមលាបពណ៍អាក្រក់ បានគោរពថ្លែងនូវការដឹងគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានជួយឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ រួចផុតពីទុក្ខលំបាក។
លោកស្រី វណ្ណរី រួមទាំងប្រជាពលរដ្ឋ ៣៧០ គ្រួសារ បានគោរពអរគុណ និងជូនពរសម្តេចទាំងទ្វេមានសុខភាពល្អ ដើម្បីជាម្លប់សម្រាប់កម្ពុជាទូទាំងប្រទេស និង សូមគោរពបួងសួងវត្ថុស័ក្តិសិទ្ធិ ប្រសិទ្ធិពរជ័យសេរីសួស្ដី ជ័យមង្គល តាមថែរក្សា សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គលជារៀងរហូត។ ទន្ទឹមនឹងនេះ លោកស្រី ហ៊ឹម វណ្ណរី និងប្រជាពលរដ្ឋ ៣៧០ គ្រួសារ ក៏បានថ្លែងអំអរគុណដល់ លោក ដួង តារា ដែលជាមន្ត្រី ស្មោះ ត្រង់ដែលមានឆន្ទះជួយដោះស្រាយវិវាទដ៏រាំរ៉ៃនេះជូនប្រជាពលរដ្ឋពិតប្រាកដ ដែលបានពុះពារចុះផ្ទាល់ដល់ទីតាំងដីទំនាស់ស្វែងរកការពិត និងដំណោះស្រាយជូនប្រជាពលរដ្ឋឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ។
លោកស្រី ហ៊ឹម វណ្ណរី ក៏បានបញ្ជាក់ផងដែរថា បើកន្លងមក អ្នក ដោះស្រាយ វិវាទ ដី ធ្លី ធ្វើ ការ ស្មោះ ត្រង់ មាន ឆន្ទៈ បំរើ ការ ការ ងារ ស្រាវជ្រាវ ច្បាស់ លាស់ មិន ខ្ជីខ្ជា មានការប្រុងប្រយ័ត្ន គឺប្រជាពលរដ្ឋមិនរងគ្រោះខាតបង់ពេលវេលាមកលដល់សព្វថ្ងៃនេះទេ។ ប្រជាពលរដ្ឋ ដែលបាន ប្រព្រឹត្ត ខុស ច្បាប់ ពួក គាត់ទទួលយក និង កែខ្លួន ហើយចំពោះអ្នកដែលគោរពច្បាប់ រស់នៅ ដោយ កិត្តិយស និង សេចក្ដី ថ្លៃ ថ្នូរ ។
លោកស្រីវណ្ណរី បានអរគុណ លោក ដួង តារា ដែល បាន រំដោះ ការ ជិះ ជាន់ កៀបសង្កត់ ការ រស់ រាន មាន ជីវិត ទាំង ផ្លូវ កាយ និង ចិត្ត ដែលផ្តើមចេញពីមន្រ្តីខិលខូច ខ្ជីខ្ជាមួយចំនួន ។ លោកស្រីបានសុំការបួងសួង របស់ ប្រជាពលរដ្ឋ មួយ ចំនួន ជារៀង រាល់ ថ្ងៃ សីល នៅ ចំពោះ មុខ រូប សំណាក លោក យាយ សុំ បួងសួង សេចក្ដី សុខ ជូន ដល់ ឯកឧត្ដម ដួង តារា គី មេឃ ដី ដឹង ឮជួយថែរក្សាឃុំគ្រប់ទិសទីដែលលោកទៅដល់ ។ លោកស្រីក៏បានលើកទឹកចិត្ត លោក ដួង តារា បន្តការសាងអំពើល្អបន្តទៀត៕
No comments:
Post a Comment