អរគុណបងប្អូនខ្មែរ បងប្អូនចិន និងសប្បុរសជន Facebook ដែលបានបរិច្ចាគ $80,000 ចូលរួមទិញវ៉ាក់សាំងកូវីដ-១៩ ជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អរគុណបងប្អូនខ្មែរ បងប្អូនចិន និងសប្បុរសជន Facebook ដែលបានបរិច្ចាគ $80,000 ចូលរួមទិញវ៉ាក់សាំងកូវីដ-១៩ ជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី


ភ្នំពេញ៖ឯកឧត្តមដួង ដារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ឯកឧត្តមយ៉ាងដូច្នេះថា? កាលពីព្រឹកមិញខ្ញុំបានប្រគល់ថវិកា $80,000 ជូនទៅសម្តេចតេជោតាមរយៈឯឧ សេង ទៀង រដ្ឋលេខធិកាទីស្តីការគណៈរដ្ឋមន្រ្តី។ 

ឯកឧត្តមដួង ដារា បានបញ្ជាក់ទៀតថា? ខ្ញុំពិតជារំភើបខ្លាំងណាស់ចំពោះទឹកចិត្តសប្បុរផុសចេញពីបេះដូងស្មោះសរពិតៗរបស់បងប្អូនប្រជាពលរដ្ឋ ពាណិជ្ជករខ្មែរ ពាណិជ្ជករចិន ព្រមទាំងបងប្អូនក្នុងបណ្តាញសង្គម Facebook ដែលបង្ហាញពីការរួបរួមនិងសាមគ្គីភាពក្នុងបរិច្ចាគថវិកាផ្ទាល់ខ្លួនម្នាក់បន្តិចៗរហូតបាន $80,000 (ប្រាំបីម៉ឺនដុល្លារ ) ចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ការពារពលរដ្ឋជាទីគោរពស្រឡាញ់នៅទូទាំងប្រទេស។

 សម្តេចតេជោនឹងផ្តល់ការចាក់វាក់សាំងនេះជូនទៅពលរដ្ឋដោយគ្មានការរើសអើងឡើយ។សូមបញ្ជាក់ថា?ការបរិច្ចាគថវិកាសូម្បី $1 គឺបង្ហាញច្បាស់ថាពលរដ្ឋខ្មែរមានភក្តីភាព សាមគ្គីភាព ការគោរពស្រឡាញ់ និងជំនឿជឿជាក់លើ សម្តេចតេជោ ដែលតែងតែមានក្តីស្រឡាញ់និងគុណធម៍ដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដោយគ្មានការរើសអើងឡើយ។ សូមជូនពរសប្បុរសជនទាំងអស់ជួបតែសេចក្តីសុខចម្រុងចម្រើន និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕




No comments:

Post a Comment

Pages