ខេត្តព្រះសីហុន៖នៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០ ឯកឧត្តមដួង ដារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីដោះស្រាយករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនមួយ នៅភូមិអូរឧកញ៉ា ឃុំអូរឧកញ៉ា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តមដូង ដារា បានថ្លែង នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា? ដោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ និងពីក្រុមហ៊ុនចំពោះវិវាទដីធ្លីដែលបានបណ្តាលអោយមានអំពេីហឹង្សាកាលពីពេលថ្មីៗកន្លងមកនេះ នៅភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍នេះ ខ្ញុំបានឆ្លៀតពេលចុះមកជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ នៅទីកន្លែងកេីតហេុដែលបងប្អូនកំពុងរស់នៅ។
ឯកឧត្តមដួង ដារា បានបញ្ជាក់ទៀតថា? អរគុណបងប្អូនប្រជាពលរដ្ឋដែលបានទទួលខ្ញុំនិងក្រុមការងារដោយទឹកចិត្តស្រឡាញ់រាប់អានជាមួយនឹងជំនឿជឿជាក់លេីការដោះស្រាយក្រៅប្រព័ន្ធតុលាការ ឈរលេីគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។ ខ្ញុំបានសួរនាំព៌ត័មានមួយចំនួនរួចហេីយពាក់ព័ន្ធនឹងប្រវត្តិកាន់កាប់គ្រប់គ្រងអាស្រ័យផលលេីដី ហេីយក៏បានធ្វេីបញ្ជីស្រង់ឈ្មោះបងប្អូនបានមួយចំនួនហេីយដែរ ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន។
ទន្ទឹមនឹងនេះ ខ្ញុំបានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម ដេីម្បីទុកពេលវេលាអោយខ្ញុំធ្វេីការជូន។ រីឯចំពោះបងប្អូនអ្នកកាសែតវិញ សូមកុំសរសេរអ្វីដែលធ្វេីអោយមានការភ័ន្តច្រឡំបន្ថែមបញ្ហាដល់ការដោះស្រាយទំនាស់នេះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
អរគុណបង ប៉ុន្តែខ្លាចអាក្បាច់វៃហើយ ប្រើមន្ត្រីឲ្យចូលចរចារណ៍ ហើយជនប្រព្រឹត្តិល្មើសត្រូវបានរួចខ្លួន ហើយវៃកន្លែងផ្សេងទៀត។ រឿងដ៌ដែលៗហ្នឹង ខ្ញុំពិតជាស្នើសុំឲ្យមានដាក់ទោសទណ្ឌលើជនប្រពរឹត្តិល្មើសបើអាច។
ReplyDeleteអរគុណបង ប៉ុន្តែខ្លាចអាក្បាច់វៃហើយ ប្រើមន្ត្រីឲ្យចូលចរចារណ៍ ហើយជនប្រព្រឹត្តិល្មើសត្រូវបានរួចខ្លួន ហើយវៃកន្លែងផ្សេងទៀត។ រឿងដ៌ដែលៗហ្នឹង ខ្ញុំពិតជាស្នើសុំឲ្យមានដាក់ទោសទណ្ឌលើជនប្រពរឹត្តិល្មើសបើអាច។
ReplyDelete