ភ្នំពេញ ៖ ដោយមានបទបញ្ជាណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងសុខាភិបាល សម្រេចអនុញ្ញាត ឲ្យគ្រប់ភោជនីយដ្ឋាន និងហាងលក់ទំនិញដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បើកដំណើរការឡើងវិញ ដូចធម្មតា ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែត្រូវនៅបន្តអនុវត្តតាមវិធានអនាម័យកូវីដ-១៩របស់ក្រសួង។ នេះបើយោងតាមការបញ្ជាក់អោយដឹង ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។
ដើម្បីចូលរួមបង្ការទប់ស្កាត់ករណីបទល្មើសឆបោកតាមមធ្យោបាយ និងរូបភាពផ្សេងៗ ពាក់ព័ន្ធនឹងមុខសញ្ញាសង្ស័យខាងក្រោមប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្លែងក្លាយ ប្រព្រឹត្តបទល្មើស ទិញលក់ បង់រំលស់ ឬដាក់បញ្ចាំផ្សេង។បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវស្វែងរកមុខសញ្ញានេះមកផ្ដន្ទាទោសតាមច្បាប់ ៕
No comments:
Post a Comment