(ខេត្តមណ្ឌលគិរី)៖លេងសុទ្ធតែដាក់កុងត្រូលហាមមិនឲ្យអ្នកសារព័ត៌មានចូលថតរូបភាព ពិតជាមានអំណាចធំជាងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តមណ្ឌលគិរី និងចៅហ្វាយខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង ទៅទៀត.! ម្ចាស់សង្វៀនជល់មាន់ បៀរ អាប៉ោង និងយូគី ដែលកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅពីខាងក្រោយ រីសតភូមិដំណាក់នាគ ស្ថិតនៅក្នុងភូមិពូទ្រូក្រោម ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកអូររាំងអះអាងថា សង្វៀនជលមាន់ និងអាប៉ោងព្រមទាំងយូគីដ៏ធំសម្បើមមួយកន្លែង នៅក្នុងខេត្តមណ្ឌលគិរីនេះ កំពុងតែបើកឲ្យដំណើរការលេងយ៉ាងគគ្រឹកគគ្រេង ខណ:សមត្ថកិច្ចមូលដ្ឋានសំងំស្ងាត់ឈឹង។ ដែលមហាជនធ្វើការិះគន់និងលើកឡើងថា ផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុក គឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារបទល្មើសជួញដូរ អំពើចោរកម្ម ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ជាដើម ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម នាពេលបច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋបន្តការរិះគន់ថា សង្វៀនជល់មាន់ស្ថិតនៅពីខាងក្រោយ រីសតភូមិដំណាក់នាគ ស្ថិតនៅក្នុងភូមិពូទ្រូក្រោម ឃុំដាក់ដាំ មានការគ្រប់គ្រងដោយម្ចាស់ ហើយមានខ្នងបង្អែកដ៏រឹងមាំ កំពុងតែបើកលេងភ្នាល់ជល់មាន់ មិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ដែលគេអះអាងថា បានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរី ទើបទីតាំងបទល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយបានយ៉ាងរលូន ហើយគេលេងភ្នាល់គ្នាក្នុង១គូៗ រាប់ពាន់ដុល្លារឯណោះ ជាងនេះទៅទៀតនោះមានអ្នកខ្លះលេងចាញ់លក់់អស់ឡាន របស់របរ និងគ្រឿងអលង្ការ ជាច្រើនថែមទៀត។
ក្នុងនោះទីតាំងនេះ គឺពួកអ្នកញៀនល្បែង បើកលេងជារៀងរាល់ថ្ងៃ យូខែមកហើយ.!ល្បែងបញ្ជល់មាន់ អាប៉ោងនិងយូគី លេងយ៉ាងគគ្រឹកគគ្រេង ដោយពុំឃើញមានសមត្ថកិច្ចនិងអាជ្ញាធរចុះទៅបង្ក្រាបនោះ មិនមានការរំខានដល់សមត្ថកិច្ច ឬក៏អាជ្ញាធរនៅទីនោះឡើយ។ប្រជាពលរដ្ឋអំពាវនាវ សូមឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណះអភិបាលខេត្តមណ្ឌលគិរី ជាពិសេសលោកឧត្តមសេនីយ៍ ឡោ សុខា ស្នងការនគរបាលខេត្ត នឹងលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេត្តាចាត់វិធានការចុះទៅត្រួតពិនិត្យ នឹងធ្វើការបង្រ្កាបផងទាន៕
0 Comments