ទាហានថៃ ចាប់ពលករខ្មែរ៥នាក់ លួចចូលប្រទេសដោយខុសច្បាប់ នៅខេត្តស្រះកែវ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទាហានថៃ ចាប់ពលករខ្មែរ៥នាក់ លួចចូលប្រទេសដោយខុសច្បាប់ នៅខេត្តស្រះកែវ


បន្ទាយមានជ័យ៖កាលពីថ្ងៃទី១៨ ខែធ្នូរ ឆ្នាំ២០២០ កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្តខេត្តស្រះកែវ ធ្វើការរឹតបន្តឹងការលបលួចចូលប្រទេសដោយខុសច្បាប់តាមច្រករបៀង ក្នុងអំឡុងស្ថានការណ៍ការរាត្បាតរបស់កូវិដ-១៩ ដោយកងកម្លាំងបូរផា សហការជាមួយកកម្លាំងសមត្ថកិច្ចស្រុកតាព្រះយ៉ា រួមជាមួយនគបាលអន្តោប្រវេសន៍ខេត្តស្រះកែវ ។

ក្រោយពីទទួលបានសេចក្ដីរាយការណ៍មកថា និងមានការលួចនាំពលករខ្មែរចូលមកក្នុងរាជាណាចក្រដោយខុសច្បាប់ ទើបសមត្ថកិច្ចតាមឃ្លាំមើលនៅបរិវេណច្រករបៀង ត្រង់ចំណុចបង្គោលគីឡូម៉ែត្រTA790722 ភូមិណូន ម៉ាកមុន ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ រហូតក្រោយមកបានប្រទះឃើញក្រុមមនុស្សគួរឲ្យសង្ស័យ កំពង់បើកម៉ូតូចំនួន២គ្រឿង ដោយមានបុគ្គលជិះពីក្រោយ ទើបសមត្ថកិច្ចសុំត្រួតពិនិត្យ លទ្ធផលគឺជាពលករខ្មែរចំនួន៥នាក់ លួចចូលប្រទេសដោយចុសច្បាប់ ទើបនាំខ្លួនទៅសាកសួរបន្ថែម។

ក្រោយពីធ្វើការសាកសួរបានឲ្យដឹងថា ពលករខ្មែរទាំង៥នាក់ខាងលើ រួមមានឈ្មោះ៖នាង អក ប្រុស អាយុ៣២ឆ្នាំ,សក គី ប្រុស អាយុ២៥ឆ្នាំ, សាន់ ចឺម ប្រុស អាយុ៣០ឆ្នាំ,សាន សន ប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ឆេ ខន ប្រុស អាយុ២៧ឆ្នាំ ដោយម៉ូតូមានឈ្មោះ នាង អក និង សក គី ជនជាតិខ្មែរ ជាអ្នកបើក ទើបសមត្ថកិច្ចសុំត្រួតពិនិត្យ និងសុំមើលឯកសារធ្វើដំណើរ តែពលករខ្មែរទាំងនោះមិនមានឯកសារធ្វើដំណើរទេ។

បន្ទាប់មកសមត្ថកិច្ចនៅបានរកឃើញទៀតថា ឈ្មោះ សេ ខន ដែលនិយាយភាសារថៃបានច្បាស់ ព្រមទទួលស្គាល់ថា ខ្លួនហ្នឹងបក្ខពួកធ្លាប់ធ្វើការនៅហាងអាហារនៅថាប់ ផះយ៉ា ឈ្មោះហាងណង ចៃ ស្រុកបាង ឡះមុង ខេត្តឈុន បុរី តែដោយដារហាងទទួលរងផលប៉ះពាល់ពីស្ថានការណ៍កូវិដ-១៩ ទើបខ្លួនបានធ្វើដំណើរត្រឡប់ទៅផ្ទះនៅប្រទេសកម្ពុជាតាមច្រករបៀង ហើយលើកនេះ មានគោលបំណងថាហ្នឹងធ្វើដំណើរចូលមកធ្វើការនៅថាប់ ផះយ៉ា ខេត្តឈុន បុរី ទើបបានជួលឲ្យឈ្មោះ នាង អក និងឈ្មោះ សក គី ដោយថ្លៃជួលក្នុងម្នាក់១០០បាត អោយឌុបទៅខាងថៃ ដោយសន្យាឲ្យជូនទៅបរិវេណផ្លូវបំបែកគោកឃ្យូង ហើកពួកខ្លួនហ្នឹងរកមធ្យោបាយទៅឯស្រុកអារញ្ញ ដើម្បីបន្តដំណើរទៅថាប់ ផះយ៉ា រហូតត្រូវសមត្ថកិច្ចចាប់ឃុំខ្លួននៅបរិវេណខាងលើ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចបានចោទអ្នកទាំង៥ពីបទ ជាបុគ្គលបរទេសដែលចូលប្រទេសដោយខុសច្បាប់ និងជាបុគ្គលបរទេសដែកស្នាក់នៅក្នុងរាជាណាចក្រ ដោយមិនមានការអនុញ្ញាតិ បន្ទាប់មកបាននាំខ្លួនបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញស្រុកគោកឃ្យូង   ក្រៅពីនោះសមត្ថកិច្ចបានពិនិត្យកំដៅការពារកូវិដ-១៩ផងដែរ មុនហ្នឹងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ និងបណ្ដេញឲ្យចេញក្រៅប្រទេសបន្ត៕

No comments:

Post a Comment

Pages