ឃាតករ បាញ់សម្លាប់លោក រ៉េត ស៊ី ណែត ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ ខណះបាញ់តដៃជាមួយសមត្ថកិច្ច - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឃាតករ បាញ់សម្លាប់លោក រ៉េត ស៊ី ណែត ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ ខណះបាញ់តដៃជាមួយសមត្ថកិច្ច

ក្រចេះកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ថាជនសង្ស័យ ដែលបាញ់សម្លាប់លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។

 ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជាមួយកម្លាំងស្នងការខេត្តក្រចេះ បាញ់សម្លាប់ហើយ នៅក្បែរអូរមួយកន្លែងជើងភ្នំកណ្តៀរ ស្រុកសំបូរខេត្តក្រចេះ ខណះជនសង្ស័យរៀបឆ្លងព្រំដែន ហើយបានប៉ះជាមួយកម្លាំងសមត្ថកិច្ចឡោមព័ន្ធចាប់ខ្លួននជនសង្ស័យបានបាញ់រះមកលើកងកម្លាំងអស់ចំនួន១ប៉ង់ ទើបសមត្ថកិច្ចសម្រេចប្រើស្វ័យការពារខ្លួនបាញ់តបតវិញតែម្តង។

ជនសង្ស័យខាងលើមានឈ្មោះ អ៊ា ណារ៉េន អាយុ ៣៩ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ១៥ឆ្នាំ ពាក់ព័ន្ធនិងករណីបាញ់ប្លន់យកទូរស័ព្ទ៩២០០ បណ្តាលឲជនរងគ្រោះស្លាប់ កាលពីកំឡុងឆ្នាំង ២០០៣ ទើបនឹងចេញពីគុកក្នុងឆ្នាំ ២០១៨ គួររំលឹកថានៅយប់ថ្ងៃទី ២៩ ឈានចូលថ្ងៃទី ៣០ខែ ធ្នូ ២០២០ ។

ជនសង្ស័យបានបាញ់សម្លាញ់ ជនរងគ្រោះឈ្មោះ  រ៉េត ស៊ីណែត ឋានន្តរសក្តិវរសេនីយ៍ទោ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅមុខប្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ៕








No comments:

Post a Comment

Pages