ភ្នំពេញ ៖ ប្រធានក្រុមហ៊ុនផលិតដែកម្នាក់ រួមនឹងសង្សារ ត្រូវបានឃាតក២នាក់ប្លន់សម្លាប់យកទ្រព្យសម្បត្តិនៅក្នុងខុនដូ LH Residence ដោយឃាតកទាំង២នាក់ យកកាំភ្លើងខ្លីនិងកាំបិត ភ្ជង់គំរាមចាកចេញពីជណ្ដើរយន្ត ចូលទៅក្នុងបន្ទប់ រួចធ្វើសកម្មភាព យកខ្នើយខ្ទប់មាត់ និងរឹតកសម្លាប់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្នុងខុនដូ LH Residence ដែលមានទីតាំងស្ថិតនៅ តាមផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ XIO BO ជនជាតិចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅខុនដូ និងមិត្តស្រី ឈ្មោះ CAO RUIXIN ជនជាតិចិន អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ។ អ្នកទាំងពីរ ត្រូវបានជនសង្ស័យ២នាក់ ប្រើកាំភ្លើងខ្លីនិងកាំបិត ភ្ជង់គំរាមចាកចេញពីជណ្ដើរយន្ត ចូលទៅក្នុងបន្ទប់ រួចធ្វើសកម្មភាព យកខ្នើយខ្ទប់មាត់ និងរឹតកសម្លាប់។
បន្ទាប់ពីកើតហេតុ កម្លាំងជំនាញ បានត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសន្និដ្ឋានថា នេះជាករណីឃាតកម្ម ដោយជនសង្ស័យ ប្រើខ្សែរឹតក យកខ្នើយញ៉ុកនឹងខ្ទប់មាត់ ហើយស្កុតរំផងដែរ៕
No comments:
Post a Comment