ខ្មាន់កាំភ្លើងដែលបាញ់នគរបាលប៉ុស្តិ៍ឃុំសំពៅពូន ព្រោះតែករណីរថយន្តបុកបង្គោលភ្លើង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ខ្មាន់កាំភ្លើងដែលបាញ់នគរបាលប៉ុស្តិ៍ឃុំសំពៅពូន ព្រោះតែករណីរថយន្តបុកបង្គោលភ្លើង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ










កណ្តាល ៖ ខ្មាន់កាំភ្លើងម្នាក់ដែលបានបាញ់នគរបាលប៉ុស្តិ៍ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាននៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ ក្រោយធ្វើការឡោមព័ទ្ធ តាំងពីល្ងាចមកនោះ។ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ ថា នៅរសៀលថ្ងៃនេះ មានករណីរថយន្តដឹកទំនិញមួយគ្រឿង បានទៅបុកបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតនៅឃុំសំពៅពូន ស្រុកកោះធំ ពេលនោះនគរបាលប៉ុស្តិ៍ ឃាត់អ្នកបើករថយន្តមកដោះស្រាយគ្នា។

ពេលដែលកំពុងសួរនាំនោះ ស្រាប់តែជនល្មើសរូបនេះ បានរត់ចូលទៅក្នុងបន្ទប់នគរបាលប៉ុស្តិ៍ហើយចាក់សោជិត រួចនៅល្ងាចវេលាម៉ោងប្រមាណ៦ ក៏យកកាំភ្លើងដែលទុកនៅក្នុងបន្ទប់នោះ បាញ់ចេញមកក្រៅសំដៅមកលើកងកម្លាំងនគរបាលចំនួន៧គ្រាប់ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះឡើយ។លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយមានហេតុការណ៍នេះកើតឡើង លោកបានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍នៅកន្លែងនោះ និងធ្វើការឡោមព័ទ្ធដោយប្រើយុទ្ធសាស្រ្តផ្សេងៗ រហូតចាប់ខ្លួនបានជនល្មើសនៅយប់ថ្ងៃដដែលនេះវេលាម៉ោង ប្រមាណ ១០។

សមត្ថកិច្ចបានញ្ជាក់ថា ជនបង្កមានឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរអ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។បើតាមលោកស្នងការ តាមការសួរនាំ និងធ្វើតេស្តទឹកនោមទៅឃើញថា ជននេះមានការប្រើប្រាស់គ្រឿងញៀនផងដែរ។ នៅពេលនេះជនល្មើសត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត៕

No comments:

Post a Comment

Pages