មណ្ឌលគិរី ៖ ដោយមានបទបញ្ជាយ៉ាងហ្មឹងហ្មាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ស្តីពីការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនក្នុងខេត្តមណ្ឌលគិរីនៅវេលាម៉ោងនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនិនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន និងសម្របសម្រួលដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កម្លាំងបានធ្វើ ការឃាត់ខ្លួនជនសង្ស័យ បានចំនួន០៤នាក់ ភេទស្រី ចំនួន២នាក់។
ជនសង្ស័យរួមមាន ៖១.ឈ្មោះ សូ ផាលីនី ហៅពេជ្រ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។២.ឈ្មោះ សូ ស្រីយ៉ា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។៣.ឈ្មោះ នួន ពេត្រុស ហៅគ្រូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។៤.ឈ្មោះ គង់ សុផារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ។
វត្ថុវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន ៖ សារធាតុសង្ស័យជា សារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន ១២ កញ្ចប់= (៨ កញ្ចប់តូច ៤កញ្ចប់ធំល្មម), ម៉ូតូចំនួន០២គ្រឿង (ម៉ាក Honda RSX ពណ៌ក្រហមខ្មៅ ០១គ្រឿង ,និងម៉ាកSIRUS គ្មានអាគ្មានអាវ ០១គ្រឿង), ទូរស័ព្ទចំនួន ៦ គ្រឿង (Vivo ០១គ្រឿង ,Samsung ០១គ្រឿង,Oppo ២គ្រឿង, Nokia ចុចពិល ០២ គ្រឿង), ក្រវឹលលោហៈធាតុពណ៌លឿងចំនួន ០១គូរ, ប្រាក់រៀលចំនួន៦២.៥០០៛ (ប្រាំមួយម៉ឺនពីរពាន់ប្រាំរយរៀល),។
ដែកកេះចំនួន ០៥ដើម, កន្រ្តៃ ០២ដើម (តូច១ ធំ១), ដែកសំរាប់ដុតចាក់គំរបដប ០១ដើម, កែវសំរាប់ជក់ចំនួន ៤, ដាវ ចំនួន ១ ដើម, ឧបករណ៍ កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន និងថង់វេចខ្ចប់ថ្នាំញៀនមួយ។បច្ចុប្បជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចការិយាល័យយប្រឆាំងគ្រឿងញៀនកសាងសំណុំរឿង បញ្ជូនខ្លូនទៅតុលាការចាត់ការ ទៅតាមនីតិវិធី ៕
No comments:
Post a Comment