កំពង់ចាម៖ ករណីបង្រា្កបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្នុងស្ថានភាពស្មុគស្មាម ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ស្រី០១នាក់ នៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សជាគ្រឿងញៀនចំនួន ៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿងនិងរថយន្តធំចំនួន០២គ្រឿង។
ចម្លើយសារភាពពីជនសង្ស័យនេះ និងមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម និងមានការឯកភាពពីលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១២-០១-២០២១ វេលាម៉ោង០៦.០០នាទី ព្រឹកកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ជំនាញអធិការស្រុកជើងព្រៃ បន្តសហការជាមួយជំនាញស្នងការរដ្ឋាន នគរបាលខេត្តកណ្តាល ជំនាញអធិការរដ្ឋានស្រុកស្អាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដឹកនាំផ្ទាល់ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បន្តចុះទៅដល់មូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល និងបានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន ០៤នាក់ ស្រី០១នាក់។
១-សឿន សោភ័ណ្ឌ ភេទស្រី អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ននៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។២-ឈន ឈីន ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។៣-ឈ្មោះ អ៊ុន លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។៤-ឈ្មោះ អៃ អេ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ៤២កញ្ចប់ (ធំ០៦កញ្ចប់) ទូសព្ទ័ដៃចំនួន ០៥គ្រឿង រថយន្តចំនួន០១គ្រឿង កាំភ្លើងកែឆ្នៃចំនួន០១ដើម ស្រោមកាំភ្លើងK៥៤ចំនួន ស្លាកលេខខេមរភូមិន្ទ០២បន្ទ: អាយកូម០១គ្រឿង អាវខេមរ:ភូមិន្ទថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់ និងថងវេចខ្ចប់មួយចំនួនធំ។ ជនសង្ស័យនេះ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
No comments:
Post a Comment