បារី​អេ​ឡិច​ត្រូ​និក​”​គួរតែ​ចៀសវាងអោយបាន បើ​សិនជាស្រលាញ់​សុខភាព​របស់លោកអ្នក និង​គ្រួសារ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បារី​អេ​ឡិច​ត្រូ​និក​”​គួរតែ​ចៀសវាងអោយបាន បើ​សិនជាស្រលាញ់​សុខភាព​របស់លោកអ្នក និង​គ្រួសារ


តាម​ប្រភព​ព័ត៌មាន The Sun បាន​ចុះ​ផ្យា​យ​ថា ផ្នែក​មួយ​នៃ​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​នេះ ពួក​គេ​ពិតជា​ចូល​ចិត្ត​និន្នាការ​នៃ​ការ​ជក់បារី​អេ​ឡិច​ត្រូ​និក ដោយសារ​តែ​ក្លិន​ប្រេង​នៃ​បារី​អេ​ឡិច​ត្រូ​និក​មាន​ភាព​ទាក់ទាញ​ណាស់ ។ក្មេង​ស្រី​អាយុ​១៩​ឆ្នាំ​ម្នាក់ ឈ្មោះ​ក្លែ​រ ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ផង​ដែរ នៅ​ពេល​ដែល​ទម្លាប់​ជក់បារី​អេ​ឡិច​ត្រូ​និក​ក្លាយជា​សកម្មភាព​ដែល​គេ​ស្គាល់​រាល់ថ្ងៃ ។

 មុន​ពេល​នោះ​ក្លែ​រ មាន​គ្រុនក្តៅ ៤០​អង្សា​សេ រយៈពេល​៣​ស​ប្តា​ហ៍​ជាប់​ៗ គ្នា​ដោយ​មិន​មាន​រោគ​សញ្ញា​អ្វី​ផ្សេង​ឡើយ ។ គ្រួសារ​របស់​នាង​សន្មត​ថា នាង​មាន​ជំងឺ​ផ្តាសាយ ។ បន្ទាប់​ពី​ប្រើ​ថ្នាំ​អស់​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍​ជំងឺ​របស់​នាង​មិន​បាន​បាត់​ឡើយ ក្លែ​របា​ន​សម្រេចចិត្ត​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ ។គ្រូពេទ្យ​បាន​ធ្វើការ​ស្កេ​ន CT និង​ធ្វើ​រោគវិនិច្ឆ័យ​ថា ក្មេង​ស្រី​អាយុ​១៩​ឆ្នាំ​នេះ បាន​ខូច​សួត យ៉ាងធ្ងន់ធ្ងរ បំផ្លាញ​ជាលិកា និង​រលាក​ធ្ងន់ធ្ងរ នៅ​ក្នុង​បំពង់​ទងសួត ។ 

សួត​របស់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​នៅ​លើ​ការ​ស្កេ​ន CT នឹង​មាន​ពណ៌​ខ្មៅ រីឯ Claire សួត​ទាំង​ពីរ​នឹង​មាន​ពណ៌​ស ។នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជា​យូរ​មក​ហើយដោយ​ប្រើ​ថ្នាំ​ចាក់ និង​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត ។ ក្លែ​របា​ន​សម្រេចចិត្ត​ចែករំលែក​ស្កេ​ន​សួត​របស់​នាង ដើម្បី​ជម្រុញ​ឱ្យ​ក្មេង​ជំទង់​ឱ្យ​ឈប់​ជក់បារី ។បារី​អេ​ឡិច​ត្រូ​និក​មាន​ជាតិពុល​ជា​ច្រើន ដូច​ជា​សារធាតុ​គីមី​រសជាតិ​លោហធាតុ និង​ជាតិ​នីកូទីន ដូច្នេះ​វា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។

 មនុស្ស​ជា​ច្រើន​តែងតែ​យល់​ច្រឡំ​ថា បារី​អេ​ឡិច​ត្រូ​និក​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ ព្រោះ​នៅ​ពេល​ជក់បារី​ពួក​គេ​មិន​បញ្ចេញ​ផ្សែង ឬ​ផ្ទុក​ក្លិន​មិនល្អ​ដូច​បារី​ធម្មតា ។ ទោះជា​យ៉ាងណា​ក៏​ដោយ កម្រិត​គ្រោះថ្នាក់ នៃ​ផលិតផល​នេះ​មិន​តិច​ជាង​បារី​ធម្មតា​ទេ ។តាម​ពិត​យោង​ទៅ​តាម​ព័ត៌មាន​ពី​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក​គិត​ត្រឹម​ដើមឆ្នាំ ២០២០ ប្រទេស​នេះ​បាន​កត់ត្រា​អំពី​ជំងឺ​រលាក​សួត​ប្រហែល ២៦០០​ករណី និង​៥៧​នាក់​បាន​ស្លាប់​ទាក់ទង​នឹង​បារី​អេ​ឡិច​ត្រូ​និក​។

អង្គភាព​នេះ​ក៏​បាន​ធ្វើការ​ស្ទង់​មតិ​លើ​មនុស្ស​ជាង ១​ម៉ឺន​នាក់​ផង​ដែរ ហើយ​បាន​រក​ឃើញ​ថា បុគ្គល​ដែល​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និក​ហាក់ដូចជា​មានការ​គាំងបេះដូង ។ លើស​ពី​នេះ​ទៀត​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ក្រុម​មនុស្ស​នេះ​ក៏​ខ្ពស់​ជាង​អ្នក​ដែល​មិន​ប្រើ​វា ៣០% ផង​ដែរ ។AFP ផ្សាយ​ថា អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បារី​អេ​ឡិច​ត្រូ​និក មាន​កម្រិត​បង្ក​ឱ្យ​កើត​មហារីក​ខ្ពស់​ជាង​បារី​ធម្មតា​ដល់​ទៅ​១០​ដង ។

 ធ្លាប់​មាន​អំណះអំណាង​ថា បារី​អេ​ឡិច​ត្រូ​និក​បង្ក​គ្រោះ​មហន្តរាយ​តិច​ជាង​បារី​មាន​ផ្សែង ។បារី​អេ​ឡិច​ត្រូ​និក មានការ​ពេញ​និយម​នៅ​លើ​ពិភពលោក ពិសេស​គឺ​ក្រុម​យុវវ័យ​ដោយ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​នេះ ផ្ត​ល់កំ​ដៅ​ទៅ​លើ​វត្ថុ​រាវ ផ្សំ​ពី​នីកូទីន រហូត​ក្លាយជា​ចំហាយ​ទឹក​សម្រាប់​បឺត ស្រ​ដៀង​នឹង​បារី ប៉ុន្តែ​គ្មាន​ផ្សែង ។មន្ត្រី​ជំនាញ​ពី​ក្រសួងសុខាភិបាល​ជប៉ុន ឱ្យ​ដឹង​ថា សារធាតុ Formaldehyde និង Acetaldehyde នៅ​ក្នុង​ចំហាយ​ទឹក​ពី​វត្ថុ​រាវ​ជា​ច្រើន​ប្រភេទ ដែល​ប្រើ​ជាមួយ​បារី​អេ​ឡិច​ត្រូ​និក ពិសេស​គឺ Formaldehyde ជា​សារធាតុ​ប្រទះ​ឃើញ​មាននៅ​ក្នុង​គ្រឿងសំណង់ និង​ទឹក​ថ្នាំ​ត្រាំ​សព មាន​កម្រិត​ខ្ពស់​ជាង​បារី​ធម្មតា​ជា​ច្រើន​ដង ។

លោក​ណា​អូ​គី គូ​នូ​គី​តា ជា​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា នៅ​ក្នុង​បារី​អេ​ឡិច​ត្រូ​និក​មួយ​ប្រភេទ​ដែល​ក្រុម​របស់​លោក​បាន​រក​ឃើញ គឺ​មាន​សារធាតុបង្កមហារីក​ច្រើន​ជាង​បារី​ធម្មតា​ក្នុង​១​កញ្ចប់​ដល់​ទៅ​១០​ដង ព្រោះ​នៅ​ពេល​ប្រព័ន្ធ Resistance ដែល​ធ្វើ​ឱ្យ​វត្ថុ​រាវ​ក្តៅ​ក្លាយជា​ចំហាយ ហាក់ដូចជា​បង្កើត​សារធាតុ​គ្រោះថ្នាក់ ក្នុង​បរិមាណ​ខ្ពស់ ។








No comments:

Post a Comment

Pages