លោកសម សាមួន ស្នងការខេត្តកំពង់ស្ពឺ ទំនងចាញ់បារមី មេសង្វៀនអាប៉ោង ឈ្មោះគយ សំអឿន(ហៅបឹង)ហើយមើលទៅ បានជាបង្ក្រាបមិនដែរបានទាល់តែសោះ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកសម សាមួន ស្នងការខេត្តកំពង់ស្ពឺ ទំនងចាញ់បារមី មេសង្វៀនអាប៉ោង ឈ្មោះគយ សំអឿន(ហៅបឹង)ហើយមើលទៅ បានជាបង្ក្រាបមិនដែរបានទាល់តែសោះ


កំពង់ស្ពឺ៖សង្វៀនអាប៉ោងដុះស្លែរមួយកន្លែងនៅជុំវិញបរិវេណ វត្តត្រាចទង ស្ថិតនៅក្នុងភូមិវត្ត នឹងភូមិត្រាចទង ឃុំក្សេមក្សាន ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ បានបើកលេងជារៀងរាល់ថ្ងៃ ដែលមានម្ចាស់សង្វៀនឈ្មោះគយ សំអឿន(ហៅបឹង)មានតួនាទី ជាកងដឹកជញ្ជូនភូមិភាគ៣ ដោយមិនដែតញញើតនឹងកម្លាំងសមត្ថកិច្ចទាល់តែសោះ។

ពាក់ព័ន្ធនឹងករណីសង្វៀនអាប៉ោងខាងលើនេះ លោកសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់(សាន់ដេ)តាមទូរស័ព្ទថា លោកនឹងអោយកម្លាំងរបស់លោក ចុះទៅបង្ក្រាបសង្វៀនអាប៉ោងខាងលើនេះអោយខាងតែបាន។ពលរដ្ឋនៅក្នុងភូមិឃុំខាងលើ បានបញ្ជាក់ថា?ជាទូទៅគេតែងតែសង្កេត ឃើញកម្លាំងប៉ុស្ត៌នឹងស្រុក បានធ្វើការជិះម៉តូឬជិះឡាន ដើម្បីឆ្វែលបង្អើលៗក្រុមអ្នកញៀនល្បែងអាប៉ោងខាងលើនេះតែប៉ុណ្ណោះ មិនដែរបង្ក្រាបបានម្តងណាទាល់តែសោះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ក៌ដូចជាចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាព។

ប្រភពខាងលើបានបន្តទៀតថា?ក្រោយពេលដែរ សមត្ថកិច្ច បានត្រឡប់ទៅវិញអស់ ឈ្មោះគយ សំអឿន (ហៅបឹង)តែងតែគៀងគរ អ្នកញៀនល្បែងអាប៉ោងខាងលើនេះ មកលេងពពាក់ពពូនលើសដើម ដោយមិនញញើត អាជ្ញាធរនឹងសមត្ថកិច្ចបន្តិចណាទាល់តែសោះ ដោយកត្តានេះហើយ ទើបធ្វើអោយមហាជន បានលើកឡើងថា លោកសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ទំនងចាញ់បារមីមេសង្វៀនអាប៉ោងឈ្មោះគយសំអឿន(ហៅបឹង)នេះហើយមើលទៅ បានជាមេសង្វៀនដុះស្លែរឈ្មោះគយ សំអឿន(ហៅបឹង)តែម្នាក់ឯងសោះ ដោយកម្លាំងសមត្ថកិច្ចរាប់សិបនាក់ ចាប់មេសង្វៀនអាប៉ោងឈ្មោះគយសំអឿន(ហៅបឹង)មិនដែរបាន។

ពាក់ព័ន្ធនឹងល្បែងស៊ីសងអាប៉ោងខាងលើនេះ លោកខឹមសាម៉ុន អធិការស្រុកឧត្តង្គ បានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា លោកកំពុងតែប្រមាញ់តាមចាប់អ្នកញៀនល្បែងអាប៉ោងខាងលើនេះហើយ(រួចលោកខឹម សាម៉ុន)ក៌បានចុចទូរស័ព្ទផ្តាច់ទៅ។ដោយឡែកមហាជនរង់ចាំមើលតើកម្លាំងសមត្ថកិច្ចក្រោមបង្គាប់របស់លោកសម សាមួន អាចតាមចាប់មេសង្វៀនអាប៉ោងឈ្មោះគយ សំអឿន(ហៅបឹង)នេះបានដែរឬទេ ឬមួយក៌ទុកឱកាសអោយមេសង្វៀនអាប៉ោងឈ្មោះគយ សំអឿន(ហៅបឹង)បង្ករភ្ជុះភ្លៀងតាមតែអំចិត្ត។






No comments:

Post a Comment

Pages