យុវជន៣នាក់ ​ត្រូវបាន​ឃាត់ខ្លួន ករណី រួម​គ្នា​ចាប់​រំលោភ​ក្មេង​ស្រី​ម្នាក់ ​រហូត​​បាន​សម្រេច - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

យុវជន៣នាក់ ​ត្រូវបាន​ឃាត់ខ្លួន ករណី រួម​គ្នា​ចាប់​រំលោភ​ក្មេង​ស្រី​ម្នាក់ ​រហូត​​បាន​សម្រេច

បាត់ដំបង៖ក្រុម​យុវជន ​ដែល​ជា​ជន​សង្ស័យ​ចំនួន ​៣​នាក់ ​ក្នុង​ចំណោម​បក្ខពួក​​៤​នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ​តាម​ស្រាវ​ជ្រាវ​ និង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​នាំ​គ្នា​ចាប់​ក្មេង​ស្រី​ម្នាក់​អាយុ​ក្រោម ​១៥ ​ឆ្នាំ​រំលោភ​រហូត​បាន​សម្រេច​ ក្នុង​ពេល​តែ​មួយ​រួច​មក​។​

យោង​តាម​របាយការណ៍​របស់​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាននគរបាល​ស្រុក​សំពៅ​លូន​បាន​ឱ្យ​ ដឹង​ថា​​កម្លាំង​ជំនាញ ​បាន​ទទួល​នូវ​ពាក្យ​បណ្តឹង​ពី​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​រង​គ្រោះ​ ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​យុវជន​មួយ​ក្រុម​ថា​បាន​ចាប់​រំលោភ​បូក​ទៅ​លើ​កូន​ស្រី​របស់​គាត់​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា​ឆ្នាំ​២០២១​នៅ​ក្នុង​បុរី ​ងិន​វិត​ស្ថិត​ក្នុង​ភូមិ​វាល​វង់​ឃុំ​តាស្តា ​ស្រុក​សំពៅ​លូន​ខេត្ត​បាត់​ដំបង​ រួច​ក៏​បាន​នាំ​គ្នា​​គេច​ខ្លួន​បាត់​ស្រមោល​អស់​។

ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​អធិការ ​ពេជ្រ សារ៉ែន​ ដើម្បី​តាម​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​រំលោភ​ មាន​ស្ថាន​ទម្ងន់​រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែ​មករា ​ឆ្នាំ​២០២១​ វេលា​ម៉ោង​ ​២ ​និង ​១០​នាទី ​រសៀល​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​យុវជន​ជា​ជន​សង្ស័យ​បាន​ចំនួន​៣​នាក់​គឺ ៖ ​១.​ឈ្មោះ​សៅ រតនា ភេទប្រុស​អាយុ​១៩​ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ​អូរ​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ ២.​ឈ្មោះ ​ហៀង ប្រុស ហៅ​លាង​ភេទ​ប្រុស​មអាយុ ១៨ ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត​ ឃុំ​សន្តិភាព​ស្រុក​សំពៅលូ​ន និង ៣.ឈ្មោះ នី បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិវាលវង់ ​ឃុំតាស្តា ​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង​។ ដោយ​ឡែក​ជន​សង្ស័យ​១​នាក់​ទៀត ​ឈ្មោះ ​ឡា ​ពិសិដ្ឋ ភេទប្រុស អាយុ ១៧ ឆ្នាំ ​រស់​នៅ​ភូមិ​តាស្តា ​ឃុំ​តាស្តា ​ស្រុក​សំពៅ​លូន​ បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ ដោយ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវ​ជ្រាវ​។

រីឯ​ក្មេងស្រីរងគ្រោះដែលមាន ឈ្មោះ អ វ ដ ហៅ ម អាយុ១៥ឆ្នាំ ដោយ​បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង៣រូប ​ត្រូវ​បាន​កម្លាំង​ជំនាញ​ចាត់​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​ទៅ​កាន់​តុលាការ​ក្នុង​ការ​ផ្ដន្ទាទោស​តាម​ច្បាប់​៕


No comments:

Post a Comment

Pages