ហាង​លក់​ទូរ​ស័​ព្ទ​មួយ​កន្លែងនៅ​ផ្លូវ​កម្ពុជា​ក្រោម អតិថិជន​ម្នាក់ ស្ទើរ​គ្រោះថ្នាក់ ក្លាយជា​ចោរទៅហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ហាង​លក់​ទូរ​ស័​ព្ទ​មួយ​កន្លែងនៅ​ផ្លូវ​កម្ពុជា​ក្រោម អតិថិជន​ម្នាក់ ស្ទើរ​គ្រោះថ្នាក់ ក្លាយជា​ចោរទៅហើយ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​មានគណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា Sothea Ou បាន​រូបភាព និង​បង្ហោះ​សារ នៅ​ម៉ោង​២​និង​១៨​នាទី​រសៀល​ថ្ងៃ​ទី​៧ មក​រា ២០២១​នេះ​ថា ‌​‌​‍​«សូម​ប្រយ័ត្ន​! ហាង​លក់​ទូរ​ស័​ព្ទដៃ គី​ម ហាប់ ផ្លូវ​កម្ពុជា​ក្រោម បាន​ប្រើ​ស្នៀត ស្ទើរតែ​គ្រោះថ្នាក់ ទន់​ហន់ ដល់​អតិថិជន» ។

លោក អ៊ូ សុធា បាន​ពន្យល់​ដំណើរ​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២១ ខ្ញុំ​បាន​ជិះ​កង់​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ដើម្បី​រក​ទិញ​ទូរ​ស័​ទ្ទ ហើយ​បាន​ឈប់​កង់​ចូល​ទៅ ក្នុង​ហាង​លក់​ទូរ​ស័​ព្វ​ដៃ​ទំនើប គីំ​ម ហាប់ (KIM HAB STORE ) ស្ថិត​នៅ ផ្ទះ​លេខ ៤២៨ ផ្លូវ កម្ពុជា​ក្រោម ក្រុងភ្នំពេញ ក្នុង​នោះ​មាន​បុរស​ម្នាក់​ជា​អ្នកលក់ ទូរស័ព្ទ​អាយុ​ប្រហែល ៣០​ឆ្នាំ មាន​មាឌ​ស្តើង និង​សហការី​ម្នាក់ អាយុ​ប្រហែល​២០​ឆ្នាំ ។ដោយ​លោក អ៊ូ សុធា ធ្លាប់​បានឃើញ នៅ​ក្នុង Page របស់​ហាង​នេះ​បង្ហាញ​ថា មាន​លក់​ទូរស័ព្ទ​ដៃ​ជា​ផលិតផល​របស់​ប្រទេស​ជប៉ុន​(​មាន​ប្រព័ន្ធ​ការពារ​ជំរាប​ទឹក​) ខ្ញុំ​(​អ៊ូ សុធា​)​បាន​សួរ​រក​ទូរស័ព្ទ​នោះ អ្នកលក់ ក៏​បាន​យក​ទូរស័ព្ទ​បួន​,​ប្រាំ​គ្រឿង មក​អោយ​មើល ។ 

ភ្លាម​ខ្ញុំ ក៏​បាន​ពិនិត្យ​ទូរស័ព្ទ​ទាំងនោះ រួច​បាន​យក​មួយ​គ្រឿង មក​តេស្ត សំឡេង ពិនិត្យ​មើល​សំបក​អេ​ក្រង់ កា​ម៉េ​រ៉ា សេ​វ៉ា បន្ទាប់​មក​ក៏​សុំ​តេស្ត​ជម្រាប​ទឹក អ្នកលក់​ក៏​យល់ព្រម ហើយ​ក៏​បាន​ប្រើ​សហការី​របស់​ខ្លួន អោយ​ចាក់ទឹក​បន្តិច​ចូល​ក្នុង​ប្រអប់​ជ័រ រួច​ហុច​មក​អោយ ខ្ញុំ​ក៏​យក​ទូរស័ព្ទ​នោះ ដាក់​ចូល​ក្នុង​ប្រអប់​ជ័រ ផ្លុ​ក​! ភ្លាម​នោះ​សហការី បាន​យក​ទូរស័ព្ទ​ចេញពី​ប្រអប់​ជ័រ​ផ្លែ​ត មក​ជូត ខ្ញុំ​ក៏​ស្នើរ​សុំ តេស្ត​ជម្រាប​ទឹក រយៈពេល​ប្រាំ​នាទី តែ​អ្នកលក់​មិន​អនុញ្ញាតិ ហើយ​ក៏​និយាយ​ថា “​គ្រាន់តែ​រឿង​ទូរស័ព្ទ​ប៉ុណ្ណឹង​ក៏​ល្ងង់​ដែរ​” ខ្ញុំ​ក៏​ឆ្លើយ​វិញ​ថា “ ខ្ញុំ​ចង់​ទិញ​ទូរស័ព្ទ​ដែល​មាន​អាវ​គ្រោះ​ការពារ​ជម្រាប​ទឹក ដូចដែល FaceBook Page របស់​ហាង​នេះ បាន​បង្ហាញ​” ។

ចំណែកឯ​អ្នកលក់​ទូរស័ព្ទ​មិន​ឲ្យ​តេស្ត ហើយ​នៅ​តែ​បន្ត​និយាយ​ថា “​គ្រាន់តែ​រឿង​ទូរស័ព្ទ​ប៉ុណ្ណឹង​ក៏​ល្ងង់​ដែរ​” ខ្ញុំ​ក៏​និយាយ​ថា​៖ “​ខ្ញុំ​អត់​ទិញ​ទូរស័ព្ទ​នេះ​ទេ​” ។ ភ្លាម​នោះ អ្នកលក់​បាន​និយាយ​ថា​៖ “​បើ​មិន​ទិញ គឺ​ត្រូវ​បង់ថ្លៃ​សេវា​” ខ្ញុំ​តប​ថា “​ខ្ញុំ​មិន​បង់ ព្រោះ​ខ្ញុំ មិន​បាន​ប្រើ​សេវា​អ្វី​នៅ​ទី​នេះ​ទេ​!” ។ ពេល​នោះ​អ្នកលក់​និយាយ​ថា​៖ “​បើ​មិន​បង់ថ្លៃ​សេវា​..​សាក​មើលទៅ​ដឹង​ហើយ​.. ហាង​នឹង​ហៅ​គេ​មក​ដោះស្រាយ​” ខ្ញុំ​បាន​តប​ថា​៖ “​ហៅ​មក​អ៊ីចឹង ហៅ​ប៉ូលិស​មក​ផង​” អ្នកលក់​ទូរស័ព្ទ​តប​៖ “​ខ្ញុំ​នឹង​ហៅ​ប៉ូលិស​មក​ឥឡូវនេះ​” ខ្ញុំ​តប​៖ “​អូ​ខេ ខ្ញុំ​រង់ចាំ​” ។

ពេល​នោះ​ខ្ញុំ​អង្គុយ រង់ចាំ​មួយសន្ទុះ ក៏​មាន​អារម្មណ៍​ស្រេកទឹក ហើយ​បាន​និយាយ​ទៅ​កាន់​អ្នកលក់​ទូរ​ស័​ព្វ​ថា​៖ “​ខ្ញុំ​រង់ចាំ ប្រាំ​នាទី​ទៀត​បើ​គ្មាន​អ្នក​ណា​មក​ដោះស្រាយ​ទេ ខ្ញុំ​ទៅ​ហើយ​” ពេល​នោះ​អ្នកលក់​ទូរស័ព្ទ ក៏​និយាយ​ថា​៖ “​កុំ​ចង់ទៅ​ណា​.. ទៅ​ណា​មិន​បាន​ទេ​..” ហើយ​ក៏​មក​អង្គុយ​ក្បែរ​ខ្ញុំ ។ ប្រាំ​នាទី បាន​កន្លង​ផុត​ទៅ ខ្ញុំ​បាន​និយាយ​ថា​៖ “​ខ្ញុំ​ស្រេកទឹក ខ្ញុំ​ទៅ​ទិញ​ទឹក​ផឹក​” ពេល​នោះ អ្នកលក់​ទូរស័ព្ទ​បាន​ក្រោក​មក​ឈរ ពាំងមុខ​ខ្ញុំ ក្បែរ​ទ្វារ​ហាង ហើយ​និយាយ​ថា “​កុំ​ចង់​គេច​ទៅ​ណា​.. នៅ​ទី​នេះ​ហើយ​” ខ្ញុំ​ក៏​ក្រោក​ដើរ ហើយ​និយាយ​ថា “​ខ្ញុំ​មិន​ចង់​គេច​ទៅ​ណា​ទេ ខ្ញុំ​ស្រេកទឹក ខ្ញុំ​ទៅ​ទិញ​ទឹក​ផឹក បើ​មិន​ជឿ​ដើរ​តាម​មក​” ។

ពេល​នោះ​អ្នកលក់​ទូរស័ព្ទ ក៏​ស្ទុះ​ទៅ​ក្របួច​ក​អាវ​ខ្ញុំ ហើយ​រុញ​ខ្ញុំ​បុក​នឹង​ទ្វារ ធ្វើ​អោយ​ខ្ញុំ​ឈឺ​បន្តិចបន្តួច តែ​ខ្ញុំ​មិន​តដៃ​ទេ ទោះ​ដឹង​ថា ខ្លួ​ឯង មាន​កម្លាំង​អាច​ចាប់​លើក​អ្នកលក់​ទូរស័ព្ទ បោះចោល​ក៏​បាន តែ​ខ្ញុំ​មិន​ធ្វើ ព្រោះ​មិន​ចង់​ប្រើ​ហិង្សា គ្រាន់តែ​ព្យាយាម​រើខ្លួន ចេញ​ទៅ​ក្រៅ​ហាង ដើម្បី​ទិញ​ទឹក​ផឹក ។ពេល​ដែល​កំពុង​តែ​រើខ្លួន​ចេញពី​ទ្វារ​ហាង អ្នកលក់​ទូរ​ស័​ព្វ បាន​ព្យាយាម​មួ​លក​អាវ​ខ្ញុំ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ៗ​ថា “​ចោរ​ៗ!!! ចោរ​ៗ!!! ចោរ​ៗ!!!” ពេល​នោះ អ្នកធ្វើការ​នៅ​មុខ​ហាង ហុងកុង បាញ់ថ្នាំ​ម៉ូតូ ជា​ច្រើន​នាក់​ផ្អើល​! បាន​ដាក់​ការងារ​ចុះ ហើយ​នាំ​គ្នា​ងាក​មក​មើល​ព្រោងព្រាត ចំណែក​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​កម្ពុជា​ក្រោម ត្រង់​ចំណុច​កើតហេតុ នោះ​បាន​នាំ​គ្នា​ឈប់ មាន​អ្នកខ្លះ​ចុះ​ពីលើ​ម៉ូតូ ដោះ​មួក​សុវត្ថិភាព​ពី​ក្បាល កាន់​ណែន​ក្នុង​ដៃ ទំនងជា​ចង់​វ៉ៃ​ខ្ញុំ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត ក៏​មាន​ឥរិយាបថ ចង់​វ៉ៃ​ដែរ ភ្លាម​ៗ​នោះ ខ្ញុំ​បាន​លើកដៃ​ស្តាំ ចង្អុល​ម្រាម​ទាំង​ប្រាំ សំដៅ​ទៅ​អ្នកលក់​ទូរស័ព្ទ ហើយ​ស្រែក​ខ្លាំង​ៗ​ថា “​បងប្អូន ឮ​ហើយ​ថា គាត់​បាន​ចោទ​ខ្ញុំ​ថា​ជា​ចោរ​..!!! តើ​ខ្ញុំ​ជា​ចោរ ដូចដែល​គាត់​បាន​ចោទ​ដែរ​ឬ​អត់ ? សូម​បងប្អូន​ចាំ​បន្តិច ប៉ូលិស​មក​ដល់​ឥ​ឡូ​ហើយ​” ។

ខណៈនោះ មហាជន​ដែល​កំពុង​តែ​ចោមរោម​នៅ​ឈរ​ទ្រឹង ខ្ញុំ​ក៏​ដំណាល​រឿងរ៉ាវ ក្នុង​ហាង​ប្រាប់​មហាជន ឲ្យ​ឮ​ៗ ស្រាប់តែ​អ្នកលក់​ទូរស័ព្ទ ព្យាយាម​ទាញ​ខ្ញុំ ចូល​ទៅ​ក្នុង​ហាង​វិញ តែ​ខ្ញុំ​មិន​ទាន់ ចូល​ក្នុង​ហាង​ភ្លាម​ទេ ព្រោះ​ខ្លាច ផ្ទុះ​រឿង​ក្នុង​ហាង គេ​ចោទ​បាន​តាម​ចិត្ត ពេល​នោះ ស្រាប់តែ​មាន​បុរស​ម្នាក់ ចេញពី​ហាង​ក្បែ​នោះ មក​ដក​យក​ទូរស័ព្ទ ពី​ហោប៉ៅ​ខ្ញុំ ២​គ្រឿង ខណៈនោះ​ខ្ញុំ​បាន​ចាប់​យក​ទូរស័ព្ទ​ទាំង​២​នោះ ដាក់​ក្នុង​ហោប៉ៅ​វិញ ហើយ​ប្រាប់​ទៅ​វិញ​ថា​៖ “​ទូរស័ព្ទ ខ្ញុំ​តើ​!” ហើយ​បុរស់​ម្នាក់​នោះ​បម្រុង​ចាប់​ខ្ញុំ​ឆែកឆេរ តែ​ខ្ញុំ​ក៏​បាន​និយាយ​ថា “​ពេល​នេះ​មាន​តែ​ប៉ូលិស​ទេ ដែល​អាច​ប៉ះ​ខ្លួន​ខ្ញុំ​បាន​!” ឮ​ដូច្នោះ បុរស​នោះ ក៏​ដកខ្លួន​ចេញ​ទៅ​វិញ ស្រប​ពេល​នោះ​ដែរ មាន​បុរស​ម្នាក់​មាឌធំ អាយុ​ប្រហែលជា​ជាង​៤០​ឆ្នាំ ដុះ​ក្បាលពោះ​បន្តិច និង​ប៉ូលិស​ម្នាក់ បាន​មក​ដល់ ។

ប៉ូ​លី​ស និង​បុរស​មាឌធំ​នោះ បាន​ហៅ​ខ្ញុំ ចូល​ទៅ​ដោះស្រាយ​គ្នា ក្នុង​ហាង​វិញ ខ្ញុំ​បាន​ប្រាប់​ថា “​មាន​ប៉ូលិស​ទៅ​ជាមួយ​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ចូល​ទៅ​ក្នុង​ហាង ដើម្បី​ដោះស្រាយ​គ្នា​វិញ​!” ពេល​ចូល​ដល់​ក្នុង​ហាង បុរស​មាឌធំ បាន​អង្គុយ​លើ​កៅអី យ៉ាង​នឹងធឹង សហការី​ម្នាក់​នៅ​ខាងក្នុង​កំពុង​តែ​ស្ដាប់ អ្នកលក់​ទូរស័ព្ទ និង​ខ្ញុំ​ដំណាល់​រឿង​ប្រាប់​ប៉ូលិស​ម្ដងម្នាក់ ក្រោយ​ពី​ស្ដាប់​ចប់​សេចក្តី ប៉ូលិស​បាន​នាំ​អ្នកលក់​ទូរស័ព្ទ ចូល​ទៅ​ក្រោយ ហើយ​មួយសន្ទុះ​ក្រោយមក អ្នក​ទាំង​ពីរ​បាន​ត្រលប់​មក​វិញ បន្ទាប់​មក ប៉ូលិស បាន​ហៅ​ខ្ញុំ​ទៅ​ក្រោយ​ម្ដង ដើម្បី​បញ្ចុះបញ្ចូល ក្នុង​គោលបំណង​សម្របសម្រួល ដើម្បី​បញ្ចប់រឿង ខ្ញុំ​ក៏​បាន​យល់ព្រម តាម​ប៉ូលិស ហើយ​ដើរ​ចេញ​មក​ក្រៅ ជាមួយ​ប៉ូលិស​វិញ និង​សុំ​យក​ស៊ី​មកា​តរបស់​ខ្លួន ដែល​បាន​ដាក់​តេស្ត​នៅ​ក្នុង​ទូរស័ព្ទ ដែល​បម្រុង​នឹង​ទិញ​នោះ ហើយ​ក៏​លា​ប៉ូលិស ដើរ​ចេញ​ក្រៅ​ទៅ ។

ជា​ចុង​ក្រោយ គ្រាន់តែ​ចង់​ចែករំលែក​បទ​ពិសោធន៍​អាក្រក់​មួយ​នេះ ដល់​បងប្អូន​ឲ្យ​បានដឹង និង​មានការ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ជួប​ដូច​ខ្ញុំ (​លោក​Sothea Ou) ។
យ៉ាងណា​សំ​ណេ​រ​ខាងលើ​នេះ ជា​របស់​ភាគី​ខាង​អតិថិជន នោះទេ?(សាន់ដេ)មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​ម្ចាស់​ហាង​បាន​នៅឡើយ​ទេ ក្រោយ​លោក អ៊ូ សុធា បង្ហោះ​សារបាន​ប៉ុន្មាន​ម៉ោង FaceBook Page របស់​ហាង​លក់​ទូរ​ស័​ព្វ​ដៃ គី​ម ហាប់ បាន​បិទ​ដំណើរការ មិន​អាច​មើលឃើញ​ទេ ។


No comments:

Post a Comment

Pages