បុរស៣នាក់ នៅឯខេត្តកំពង់ស្ពឺ មិនដែរចូលរៀនផង ស្រាប់តែបន្លំ ធ្វើសញ្ញាបត្រ​វេជ្ជបណ្ឌិតក្លែង​ក្លាយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បុរស៣នាក់ នៅឯខេត្តកំពង់ស្ពឺ មិនដែរចូលរៀនផង ស្រាប់តែបន្លំ ធ្វើសញ្ញាបត្រ​វេជ្ជបណ្ឌិតក្លែង​ក្លាយ


ខេត្តកំពង់ស្ពឺ៖ បុរស៣នាក់ នៅឯខេត្តកំពង់ស្ពឺ មិនដែរចូលរៀនផង ស្រាប់តែបន្លំ ធ្វើសញ្ញាបត្រវេជ្ជបណ្ឌិតក្លែងក្លាយ​ ត្រូវបានប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានសរសេរលិខិត ជម្រាបប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ​ ខេត្តកំពង់ស្ពឺ ឲ្យចាត់វិធានការចំពោះការប្រើសញ្ញាបត្រវេជ្ជបណ្ឌិតក្លែងក្លាយ

បេីតាមប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានឲ្យដឹងថា​ ចំពោះករណីក្លែងបន្លំសញ្ញាបត្រវេជ្ជបណ្ឌិតនេះ ​ខាងជំនាញបានណែនាំដល់ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពង់ស្ពឺ ចាត់វិធានការ  ចំណុច រួមមាន៖.ដកហូតសញ្ញាបត្រដើមរបស់លោក សាយ សុវណ្ណ ម៉ក់សុជា និង​ ខា វ៉េងហួត .ធ្វើលិខិតជូនមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ដើម្បីចាត់វិធានការ​ តាមផ្លូវច្បាប់ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌស្តីពី ការក្លែងបន្លំឯកសារ

.ជូនដំណឹងទៅគណៈគិលាននុបដ្ឋាក និងគណៈវិជ្ជាជីវៈសុខាភិបាលដទៃទៀតដែរ បើមានការចាំបាច់ ដោយពួកគាត់ភាគច្រើនជាគិលានុបដ្ឋាកហើយរមែងបានចុះបញ្ជីជាមួយគណៈគិលានុបដ្ឋាក​។.ក្រោយមានវិធានការទាំងអស់ហើយ សូមលោកប្រធាន រៀបចំឲ្យមានរបាយការណ៍ត្រឡប់មកថ្នាក់ជាតិវិញ ដើម្បីគណៈគ្រូពេទ្យជាតិ រៀបចំផ្សព្វផ្សាយក្នុងគេហទំព័រ និង Facebook Page របស់គណៈគ្រូពេទ្យជាតិ

ដោយឡែកវិធានការខាងលើនេះ ត្រូវបានធ្វើឡើង ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានស្នើសុំការផ្ទៀងផ្ទាត់ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។គួរបញ្ជាក់ថា​ សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រសុខាភិបាល បានចេញលិខិតបញ្ជាក់ថា សញ្ញាបត្រវេជ្ជបណ្ឌិតរបស់អ្នកទាំង ៣នេះ ពុំមែនជាសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនោះទេ

    

No comments:

Post a Comment

Pages