យីដល់ម្លឹងផង លោកផ្កាយ១ កង ប៊ុនធឿន បើកឡានបុកម៉ូតូបណ្តាលឲ្យស្លាប់ក្មេងហើយ បែរជាប្តឹងគេទៀត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

យីដល់ម្លឹងផង លោកផ្កាយ១ កង ប៊ុនធឿន បើកឡានបុកម៉ូតូបណ្តាលឲ្យស្លាប់ក្មេងហើយ បែរជាប្តឹងគេទៀត

កំពង់ឆ្នាំង៖នាយក​សាលា​ពល​ទាហាន​យោធភូមិ​ភាគ​ពិសេស​នៅ​ខេត្តកំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ត្រី កង ប៊ុ​ន​ធឿ​ន បើករថយន្ដ​បុក​ម៉ូតូ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ បណ្ដាល​ឲ្យ​ស្លាប់​កូន​តូច​ម្នាក់ អាយុ​២​ខួប នៅ​កន្លែង​កើតហេតុ ឥឡូវ​សំណុំរឿង​នេះ មិន​ទាន់​រក​យុ​ត្តិ​ធ៌​ម​ឲ្យ​គ្រួសារ​រង​គ្រោះ​ផង បែរជា​លេច​ព័ត៌មាន​ថា​លោក កង ប៊ុ​ន​ធឿ​ន ដាក់​ពាក្យ​ប្តឹង​ចោទ​ជន​រង​គ្រោះជា​អ្នក​បង្ក​ទៅ​វិញ ។​

​បើ​តាម FN ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០២០ នៅ​ចំណុច​ផ្លូវ​ចូល​សាលា​ភូមិភាគ​៦ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំ​ពង​ឆ្នាំង +​។​

​នៅ​ពេល​បង្កហេតុ លោក​ឧត្តមសេនីយ៍ត្រី កង ប៊ុ​ន​ធឿ​ន បាន​បើកបរ​រថយន្ដ​មួយ​គ្រឿង​ម៉ាក Toyota Landcruiser ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2M-1186 បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក Honda Scoopy ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1GP-5864 ជិះ​គ្នា​៣​នាក់ រួម​មាន ប្ដី ប្រពន្ធ និង​កូន​តូច​អាយុ​២​ខួប​។ ក្នុង​នោះ បណ្ដាល​ឲ្យ​កូន​តូច​អាយុ​២​ខួប ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​បុរស​ជា​ឪពុក​រង​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង​។​

​តាំងពី​ថ្ងៃ​កើតហេតុ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២១​នេះ ជន​រង​គ្រោះ​មិន​ទាន់​ទទួល​បាន​ពន្លឺ​នៃ​យុត្តិធម៌​នៅឡើយ​ទេ ពោល​មន្ដ្រី​នគរបាល​មូលដ្ឋាន បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​បន្ដ​នីតិវិធី​តាម​ច្បាប់ ដោយហេតុ​ថា ករណី​នេះ​បាន​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​។​

​ទន្ទឹម​នឹង​តុលាការ​កំពុង​បន្ដ​នីតិវិធី ហើយ​ជន​រង​គ្រោះ​ក៏​កំពុង​រង់ចាំ​ពន្លឺ​នៃ​ពាក្យ​ថា «​យុត្តិធម៌​» នោះ ស្រាប់តែ​លេចលឺ​នូវ​ព័ត៌មាន​ពី​ភាគី​ជន​បង្ក ដែល​ជាម​ន្ដ្រី​យោធា​ជាន់ខ្ពស់ មាន​ឋានន្ដរស័ក្ដិ​ជា​ឧត្តមសេនីយ៍​ទៀត​នោះ បាន​ដាក់​ពាក្យបណ្ដឹង​ដោយឡែក​មួយ ទៅ​កាន់​តុលាការ ហើយ​ចោទប្រកាន់​ជន​រង​គ្រោះ​ថា បាន​ជិះ​ម៉ូតូ​បុក​រថយន្ដ​របស់​ខ្លួន ព្រមទាំង​ទាមទារ​សំណង​១​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង​។​

​ព័ត៌មាន​លេចឮ នៃ​ការ​ដាក់​ពាក្យបណ្ដឹង​របស់​មន្ដ្រី​យោធា​ជាន់ខ្ពស់​រូប​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ហួសចិត្ត​យ៉ាង​ខ្លាំង ដោយ​មិន​នឹក​ស្មានថា ពួក​គាត់​ជា​ជន​រង​គ្រោះ រហូត​បាត់បង់​កូន​តូច​ជាទី​ស្រលាញ់​ម្នាក់​ត្រឹម​មួយ​ពព្រិច​ភ្នែក បែរជា​ជន​បង្ក​មក​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ខ្លួន​ថា ជា​អ្នក​បង្កហេតុ បើក​ម៉ូតូ​បុក​រថយន្ដ​ទៅ​វិញ​។​អ្វី​ដែល​បង្ហាញ​ឲ្យ​ឃើញច្បាស់​ជាក់ស្ដែង​ថា មន្ដ្រី​យោធា​នេះ​ជា​អ្នក​បង្កហេតុ​នោះ គឺ​រូបភាព​ដែល​គេ​ថត​ជាប់​នៅ​កន្លែង​កើតហេតុ បញ្ជាក់​ថា រថយន្ដ​របស់​មន្ដ្រី​យោធា​ឈ្មោះ កង ប៊ុ​ន​ធឿ​ន បាន​ជិះ​ចូល​មក​គន្លង​ខាងស្ដាំ​ដៃ​របស់​ជន​រង​គ្រោះ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ចុះ​ហេតុ​អ្វី​បានជា​ជន​បង្ក​ហ៊ាន​ដាក់​ពាក្យ​ប្ដឹង​ជន​រង​គ្រោះ​ទៅ​វិញ​។​

​មួយវិញទៀត សូ​ម្បី​តែ​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ឈឹ​ម សា​វុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ក៏​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ឈ្មោះ កង ប៊ុ​ន​ធឿ​ន ជា​អ្នក​បង្កហេតុ ដោយ​បត់​ឆ្វេង​ឆ្លងកាត់​ទ្រូងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយ​មិន​គោរព​សិទ្ធិ​អាទិភាព (​ផ្លូវត្រង់​មាន​សិទ្ធិ​ទៅ​មុន​)​។​

​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ឈឹ​ម សា​វុន បាន​សង្កត់ធ្ងន់​ទៀត​ថា ជន​បង្ក​មាន​ចេតនា​គេចវេស​មិន​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ ដោយ​បង្ហាញ​អត្ត​សញ្ញា​អ្នកបើកបរ​មិន​ពិតប្រាកដ​ថែម​ទៀត​ផង​៕

​ប្រភព ៖ Fresh News








No comments:

Post a Comment

Pages