ផ្លូវក្រោមដី Hai Van Tunnel 2 នៅកណ្តាលប្រទេសវៀតណាម បានបើកសម្ពោធចរាចរណ៍ជាផ្លូវការហើយ នៅថ្ងៃចន្ទនេះ បន្ទាប់ប្រើពេលអស់ ៤ ឆ្នាំក្នុងការសាងសង់។
តភ្ជាប់ពីខេត្ត Thua Thien-Hue ទៅកាន់មជ្ឈមណ្ឌលកណ្តាល Da Nang ផ្លូវនេះមានប្រវែងសរុប ៦.២ គីឡូម៉ែត្រ គឺជាផ្លូវក្រោមដីដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍។ ការបើកដំណើរការនៃផ្លូវក្រោមដីដ៏វែងនេះ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវហាយវ៉េលេខ 1A នៅក្នុងប្រទេស។
ផ្លូវ Hai Van Tunnel 2 មានទិសដៅ ២ បញ្ច្រាសគ្នា ទទឹង ៧ ម៉ែត្រ រត់ស្របតាមបណ្តោយផ្លូវជាតិលេខ 1A កម្ពស់ ៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ ចំណាយអស់ទឹកប្រាក់អស់ ៨.៥១ ទ្រីលានដុង (៣៦៧ លានដុល្លារ) និងវិនិយោគដោយក្រុមហ៊ុន Deo Ca Group JSC ជាក្រុមហ៊ុនដែលបានទទួលស្គាល់បច្ចេកទេសពីប្រទេសវៀតណាម៕
No comments:
Post a Comment