នាយករង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ភ្នំ​ជំ​រាយ ដក​កាំភ្លើង​គំរាម​យុវជន​ម្នាក់ ក្រោយពី​កៀរ​ម៉ូតូ ឱ្យ​ដួល រងរបួស - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

នាយករង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ភ្នំ​ជំ​រាយ ដក​កាំភ្លើង​គំរាម​យុវជន​ម្នាក់ ក្រោយពី​កៀរ​ម៉ូតូ ឱ្យ​ដួល រងរបួស



 ភ្នំពេញ៖នាយករង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ភ្នំ​ជំ​រាយ បាន​ដក​កាំភ្លើង គំរាម​យុវជន​ម្នាក់ ក្រោយពី​បាន​បើករថយន្ត កៀរ​ម៉ូតូ​របស់​យុវជន​នោះ ឱ្យ​ដួល​បណ្ដាល ឱ្យ​រងរបួស បាក់ឆ្អឹង​ដងកាំបិត និង​របួស​ត្រង់​ប្រអប់ជើង​។ ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ មានការ​ភ្ញាក់ផ្អើល នៅ​ម្ដុំ​ផ្សារ​ធំថ្មី ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ នៅវេលា ម៉ោង ៤​និង​៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​ហើយ​មកដល់ ពេលនេះ អ្នកបង្ក​ហេតុ នៅ​មិនទាន់មាន​ទោសទណ្ឌ​អ្វី​ឡើយ​។

​បើតាម​ការបញ្ជាក់ ពី​បុរស​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ក្រុមការងារ​ដែល​ផ្សាយ​បន្ត ផ្ទាល់​ថាៈ មុនដំបូង គាត់​បានឃើញ​រថយន្ត តូយ៉ូតា ព្រូស បើកបរ​ដោយ​បុរស​ម្នាក់​តាម បណ្តោយ​ផ្លូវ ៧៣ ក្បែរ​ផ្សារ​ធំថ្មី ហើយ​រថយន្ត​នោះ បាន​បើក​កៀរ​ម៉ូតូ​បណ្តាល​ឲ្យ​អ្នក បើក​ម៉ូតូ ជា​យុវជន​ម្នាក់ ដួល និង​រងរបួស ហើយ​បុរស ជា​អ្នកបើករថយន្ត បាន​ដក​កាំភ្លើង ពី​ចង្កេះ ដោយ​ស្រែកថា ” ហ្អែ​ង​ចង់​យ៉ាងម៉េច “​។ ភ្លាមៗ​នោះ ជនរងគ្រោះ បាន​លើកដៃ សុំ​កុំ​បាញ់​គាត់​អី អ្នក​ដែល​ឃើញ​ហេតុការណ៍ បាន​រត់​មកជួយ ជនរងគ្រោះ ដែល​ដួល​ម៉ូតូ ដោយមាន​របួស​បាក់ឆ្អឹង​ដងកាំបិត និង​ត្រូវ​ត្រង់​ប្រអប់ជើង​ហើយ​បាន​ជួយ​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ភ្លាមៗ​។ 

បន្ទាប់មក អ្នក​ដែល​បង្ករ នៅតែ​បន្ត​សំញែង​កាំភ្លើង នៅមុខ​សមត្ថកិច្ច ដដែលៗ ទើប​សមត្ថកិច្ច សុំ​ដក​ទុក​សិន ហើយ​ជនបង្ករ ក៏បាន​ប្រគល់អោយ តែ​សំបក​កាំភ្លើង មិន​ប្រគល់​គ្រាប់​អោយ​នោះទេ ហើយ​បាន​ស្រែក​គំហក ដាក់​សមត្ថកិច្ច​ថែម​ទៀតផង ។​​អ្នកបង្ក​បាន​ស្រែកប្រាប់​ក្រុមការងារ​ដែល​ផ្សាយ​បន្ត​ផ្ទាល់​ថាៈ ខ្លួន​មានមុខ​ងារ ជាម​ន្ត្រី កងរាជអាវុធហត្ថ និង​មាន​តួនាទី នាយករង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ភ្នំ​ជំ​រាយ​ហើយ​ខ្លួន បានចេញ ពី​ផឹកស៊ី​ពី​កន្លែង​មួយ ហើយ​បំណង​បើករថយន្ត ទៅផ្ទះ​របស់ខ្លួន​នៅ​ជិត​កន្លែង កើតហេតុ​នោះ​។​

​ជា​ចុងក្រោយ ក្រោយ​ជនរងគ្រោះ មិន​ចង់​មានរឿង​វែងឆ្ងាយ ក៏​មិន​បានដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​ប៉ូលិស​ទេ ដោយ​សុំ​ត្រឹមតែ​អ្នកបង្ករ សង​ថ្លៃ​ព្យាបាល នៅ​មន្ទីរពេទ្យ​តែប៉ុណ្ណោះ ដើម្បី​បញ្ចប់រឿង ។ ថ្វី​ដ្បិត ដូច​យ៉ាងនេះ​ក្តី សមត្ថកិច្ច​មូលដ្ឋាន​នោះ​គប្បី​តែ​កសាង សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​សម្រេចសេចក្ដី ផ្ដល់​យុតិធម៌ ឱ្យដល់​ជនរងគ្រោះ មិន​ត្រូវឱ្យ​ជនដៃដល់ អាង​អំណាច​បុណ្យស័ក្តិ រួច​ផុតពី​ទោស​ទ័​ណ្ឌ នៅពេល​ខ្លួន​ជាម​ន្ត្រី ដែល​ទទួលបាន​ការអប់រំ ផ្នែក​ច្បាប់ ហើយ​រំលោភ​លើ​ច្បាប់​ដូចនេះ​ឡើយ​។​

​សូម​រំលឹក​ដែរ​ថា ជនដៃដល់​ដែល​បាន​បាញ់សម្លាប់ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ កាលពីពេល​ថ្មីៗ កន្លងទៅនេះ នៅ​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​ទេ ក៏ប៉ុន្តែ​ក៏​មិនត្រូវ ឱ្យមាន​មន្ត្រី​ដទៃទៀត បន្តធ្វើ​សកម្មភាព​ល្មើសច្បាប់​ដែរ​។ វប្បធម៌​បែបនេះ​គួរ​បញ្ឈប់​ឲ្យ កើតមាន នៅក្នុង​សង្គមជាតិ ៕

  






No comments:

Post a Comment

Pages